កោះតៃវ៉ាន់ស៊ើបអង្កេតការចោទប្រកាន់ ជុំវិញការបែកធ្លាយព័ត៌មានលម្អិតកម្មវិធីនាវាមុជទឹក

2023/10/03 04:29:39 am        163

រដ្ឋអាជ្ញារបស់កោះតៃវ៉ាន់ បានឲ្យដឹង នៅថ្ងៃចន្ទ (ទី២ ខែតុលា) នេះ ថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់ ដែលថា មានបុគ្គលព្យាយាមជ្រៀតជ្រែក ក្នុងកម្មវិធីនាវាមុជទឹករបស់កោះនេះ ហើយព័ត៌មានលម្អិតអំពីនាវាត្រូវបានបែកធ្លាយ ជាអ្វី ដែលជាការរំលោភសន្តិសុខយ៉ាងធ្ងន់ធ្ងរ។

កោះតៃវ៉ាន់បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) ដែលជាជំហានដ៏សំខាន់មួយនៅក្នុងគម្រោង ដែលមានគោលបំណងពង្រឹងការការពារ និងការរារាំងរបស់កោះនេះប្រឆាំងនឹងកងទ័ពជើងទឹករបស់ប្រទេសចិន ទោះបីជានាវានេះនឹងមិនដាក់ឲ្យមានប្រតិបត្តិការ សម្រាប់រយៈពេល ២ឆ្នាំទៀតក៏ដោយ។

លោក Huang Shu-kuang ដែលកំពុងដឹកនាំកម្មវិធីនេះ កាលពីសប្តាហ៍មុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សមាជិកសភា ដែលលោកមិនបញ្ចេញឈ្មោះ បានធ្វើឲ្យមានការលំបាកដល់កម្មវិធី ក្នុងការទិញឧបករណ៍សំខាន់ៗ ហើយបន្ថែមថា អ្នកម៉ៅការម្នាក់ ដែលមិនបានឈ្នះការដេញថ្លៃ បានបញ្ជូនព័ត៌មានទៅចិន។

ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់របស់កោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ បានឲ្យដឹងថា ការចោទប្រកាន់របស់លោក Huang បានទាក់ទាញឲ្យមាន «ការយកចិត្តទុកដាក់យ៉ាងខ្លាំង» ដែលផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងការការពារជាតិ។

ការិយាល័យបានប្រាប់ថា ខ្លួនបានណែនាំរដ្ឋអាជ្ញាឲ្យ «ស៊ើបអង្កេតករណីនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារសន្តិសុខជាតិ»។ តែយ៉ាងណាក្ដី ការិយាល័យមិនបានផ្តល់ព័ត៌មានលម្អិត ឬឈ្មោះនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm