អ៊ុយក្រែន៖បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន អំឡុងជំនួបមួយនៅក្នុងរដ្ឋធានី គីវ(Kyiv) របស់អ៊ុយក្រែន កាលពីថ្ងៃចន្ទ ជាជំនួបលើកដំបូងរបស់ប្រទេសមិនមែនជាសមាជិក បន្ទាប់ពីបេក្ខជនគាំទ្រប្រទេសរុស្ស៊ី បានជាប់ឆ្នោតនៅក្នុងប្រទេសស្លូវ៉ាគី ហើយសភាអាមេរិក បានទុកចោលជំនួយសង្គ្រាមអ៊ុយក្រែននៅក្រៅច្បាប់សម្រាប់ការចំណាយ។
រដ្ឋធានីគីវ បានទាត់ចោលក្ដីបារម្ភដែលថា ការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួនកំពុងធ្លាក់ចុះទាំងសងខាងនៃប្រទេសនៅតំបន់អាល្លង់ទិក ពិសេសនៅក្នុងសហរដ្ឋអាមេរិក ជាទីដែលសភា បានដកជំនួយដល់អ៊ុយក្រែនចេញពីច្បាប់គ្រាអាសន្នដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។
ប្រមុខការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានប្រាប់ក្រុមអ្នកសារព័ត៌មានខណៈលោកទទួលស្វាគមន៍ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរ៉េល (Josep Borrell) ថា យើងពុំមានអារម្មណ៍ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកធ្លាក់ចុះទេ ព្រោះថា សហរដ្ឋអាមេរិក យល់ថា អ្វីដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន គឺមានទំហំធំជាងអ៊ុយក្រែនទៅទៀត ។
ការលុបឈ្មោះអ៊ុយក្រែនចេញពីច្បាប់ចំណាយរបស់សហរដ្ឋអាមេរិក ដោយការបានបញ្ជូនក្រុមមន្ត្រី គាំទ្ររដ្ឋធានីគីវ ដែលកំពុងព្យាយាមស្វែងរកធម្យោបាយល្អបំផុតដើម្បីទទួលបានការអនុម័តសម្រាប់ជំនួយបន្ថែមលើទឹកប្រាក់ចំនួន ១១៣ ពាន់លានដុល្លារក្នុងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ដែលសហរដ្ឋអាមេរិកបានផ្តល់ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីខែកុម្ភៈឆ្នាំ ២០២២។
លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានជាមួយលោកគូឡេបា ថា សហភាពអឺរ៉ុបនៅតែរួបរួមគ្នាគាំទ្រអ៊ុយក្រែនដដែល។ លោកបានស្នើកញ្ចប់ចំណាយពីសហភាពអឺរ៉ុប សម្រាប់រដ្ឋធានីគីវ ចំនួន៥ពាន់លានអឺរ៉ូ ស្មើ ៥,២៥ ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ដែលលោកសង្ឃឹមថានឹងទទួលបានការយល់ព្រម៕

