UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុញ្ញាតឲ្យបេសកកម្មសន្តិសុខបរទេសទៅកាន់ប្រទេសហៃទី រយៈពេល១ឆ្នាំបន្ទាប់ពីប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ បានស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងជនអន្ធពាលហិង្សាបានចូលលុកលុយភាគច្រើននៅរដ្ឋធានីព័រអូប្រាំង។
ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស បានអនុម័តសេចក្តីសម្រេច ដែលត្រូវបានពង្រាងដោយអង្គការសហប្រជាជាតិ និងប្រទេសអេក្វាឌ័រ បានអនុញ្ញាតនូវអ្វីដែលគេហៅថាបេសកកម្មគាំទ្រសន្តិសុខពហុជាតិ ដើម្បីមានវិធានការចាំបាច់ទាំងអស់ ជាក្រមសម្រាប់ការប្រើប្រាស់កម្លាំង។
ប្រទេសចិន និងរុស្ស៊ី អនុប្បវាទមិនបោះឆ្នោត ដែលប្រុងប្រយ័ត្នពីការអនុញ្ញាតការប្រើប្រាស់គ្របដណ្តប់លើកម្លាំងក្រោមជំពូកទី៧នៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ សមាជិកចំនួន១៣ប្រទេសដែលនៅសល់ បានបោះឆ្នោតគាំទ្រ។
ឆ្លើយតបទៅនឹងសំណើររបស់ប្រទេសហៃទី សម្រាប់ជំនួយដែលត្រូវបានពន្យាពេល ដោយសារតែការព្យាយាមស្វែងរកឆន្ទះរបស់ប្រទេសនេះដើម្បីដឹកនាំបេសកកម្មជំនួយសន្តិសុខ។
បេសកកម្មជំនួយសន្តិសុខ ខណៈត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពុំមែនជាប្រតិបត្តិការអង្គការសហប្រជាជាតិនោះទេ។ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហៃទីនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីការបះបោរ នាំទៅរកការបណ្តេញចេញនិងនិរទេសប្រធានាធិបតីលោក Jean-Bertrand Aristide ។
កងទ័ពរក្សាសន្តិភាព បានចាកចេញនៅឆ្នាំ២០១៧ ហើយត្រូវបានដាក់ជំនួសដោយនគរបាលអង្គការសហប្រជាជាតិ ដែលបានចាកចេញនៅឆ្នាំ២០១៩៕

