ចិន៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន បានស្វាគមន៍ភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេលបីថ្ងៃដំបូងនៃពិធីបុណ្យពាក់កណ្តាលសរទរដូវ និងថ្ងៃបុណ្យជាតិ ដែលបន្តពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំនេះ។
យោងតាមការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំង បានឱ្យដឹងថា ចាប់ពីថ្ងៃសុក្រ (២៩ កញ្ញា) រហូតដល់ថ្ងៃអាទិត្យ (១ តុលា) តំបន់ទេសចរណ៍សំខាន់ៗរបស់ទីក្រុងនេះ បានកត់ត្រាចំនួនភ្ញៀវទេសចរសរុបចំនួន៦,៨២៥លាននាក់ ដោយកើនឡើងចំនួន៦០,៦% ពីឆ្នាំមុន និងកើនឡើងចំនួន៣១,៨% ធៀបនឹងតួលេខមុនពេលមានជំងឺកូវីដកាលពីឆ្នាំ២០១៩។
ទិន្នន័យបានបង្ហាញថា ប្រាក់ចំណូលទេសចរណ៍សរុបបានឈានដល់៤១៨,៧៦លានយ័ន (ប្រហែល ៥៧,៣៥លានដុល្លារអាមេរិក) ក្នុងអំឡុងពេលបីថ្ងៃ ដោយកើនឡើងចំនួន២៥,២ភាគរយ បើធៀបនឹងឆ្នាំមុន និងកើនឡើងចំនួន៨៩,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕

