
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅពេលខាងមុខនេះ ក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួន នឹងមកកម្ពុជា ដើម្បីធ្វើការសិក្សាអំពីការស្វែងរកឱកាសវិនិយោគនៅក្នុងកម្ពុជាបន្ថែម ខណៈគម្រោងដែលក្រុមវិនិយោគិនទាំងនោះមកកម្ពុជានេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលក្នុង អំឡុងដែលធ្វើដំណើរទស្សនកិច្ចទៅអាមេរិក កាលពីកន្លងទៅថ្មីៗនេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា គម្រោងដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគិនអាមេរិកមកកម្ពុជានេះ ជាការខិតខំរបស់សម្ដេចផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រាល់ការចេញទៅក្រៅប្រទេស តែងតែព្យាយាមជួបជាមួយអ្នកវិនិយោគបរទេស ដើម្បីទាក់ទាញឱ្យអ្នកទាំងនោះ មកបណ្ដាក់ទុននៅកម្ពុជា។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសចំនួន ១៨០៩៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នំា២០២៣នេះ៕អត្ថបទបាន ចក់