អ្នកវិទ្យាសាស្ត្រហុងគ្រី និងអាមេរិក ឈ្នះរង្វាន់ណូបែលសម្រាប់ការរកឃើញវ៉ាក់សាំងកូវីដ១៩

2023/10/03 07:24:13 pm        128

អ្នកវិទ្យាសាស្ត្រជនជាតិហុងគ្រី លោកស្រី ខាតាលីន ខារីកូ (Katalin Kariko) និងសហការីជនជាតិអាមេរិក លោក ឌ្រូ វ៉ីសមែន (Drew Weissman) បានប្រារព្ធជ័យជម្នះក្នុងការរកឃើញម៉ូលេគុល mRNA ដែលត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងកូវីដ១៨ជាច្រើន បានឈ្នះរង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ២០២៣ កាលពីថ្ងៃចន្ទ (២ តុលា)។

ពានរង្វាន់ ដែលក្នុងចំណោមរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពវិទ្យាសាស្ត្រ ត្រូវបានជ្រើសរើសដោយសភាណូបែល នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ការ៉ូលីនស្កា (Karolinska) របស់ប្រទេសស៊ុយអែត ហើយភ្ជាប់មកជាមួយមកុដពានរង្វាន់ ដែលមានតម្លែចំនួន១១លានរូបិយប័ណ្ណស៊ុយអែត (ប្រហែល១លានដុល្លារអាមេរិក) សម្រាប់ការចែករំលែករវាងម្ចាស់ជ័យលាភីទាំងពីររូបផងដែរ។

លោកស្រី ខារីកូ ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Szeged ក្នុងប្រទេសហុងគ្រី និងជាសាស្ត្រាចារ្យបន្ថែមនៅសាកលវិទ្យាល័យរដ្ឋផេនស៊ីលវ៉ានីញ៉ា (UPenn) របស់សហរដ្ឋអាមេរិក ព្រមទាំងបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីស្វែងរកជំនួយសម្រាប់ការស្រាវជ្រាវរបស់ខ្លួន បាននិយាយនៅក្នុងសុន្ទរកថាជាមួយលោក វ៉ីសមែន អំពីភាពជោគជ័យរបស់ពួកគេ។

សហម្ចាស់ជ័យលាភី លោក វ៉ីសមែន ដែលជាសាស្ត្រាចារ្យផ្នែកស្រាវជ្រាវវ៉ាក់សាំងផងដែរនៅសាកលវិទ្យាល័យ UPenn បាននិយាយថា នេះគឺជា «ក្តីសុបិនពេញមួយជីវិត» ក្នុងការឈ្នះពានរង្វាន់ណូបែល ហើយជ័យជម្នះនេះក៏បានរំលឹកពីការងារយ៉ាងហត់នឿយជាមួយលោកស្រី ខារីកូ អស់រយៈពេលជាង២០ឆ្នាំមកនេះផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm