អង្គការណាតូ បានអះអាងថា ទាហានអង់គ្លេសប្រហែល ៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅប្រទេសកូសូវ៉ូភាគខាងជើង ចំពេលមានការព្រួយបារម្ភអំពីអំពើហិង្សា និងការកសាងមូលដ្ឋានយោធាស៊ែរប៊ី នៅក្នុង
តំបន់។
ការអះអាងនេះ កើតឡើង នៅពេលដែលលោក Aleksandar Vucic ប្រធានាធិបតីនៃប្រទេសស៊ែរប៊ី បានបដិសេធរបាយការណ៍ ដែលទីក្រុងបែលហ្គ្រាដ (Belgrade)កំពុងបង្កើនចំនួនទាហាន នៅជិតព្រំដែនកូសូវ៉ូ ដោយត្អូញត្អែរអំពី «យុទ្ធនាការភូតកុហក» ប្រឆាំងនឹងប្រទេសរបស់លោក បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ ដែលបានបង្កឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន AP ដែលបានធ្វើដំណើរក្នុងតំបន់ព្រំដែន កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានឃើញរថយន្តដឹកជញ្ជូនរបស់កងទ័ពស៊ែរប៊ីជាច្រើនគ្រឿង បើកបរឆ្ពោះទៅកាន់ភាគកណ្តាលនៃប្រទេសស៊ែរប៊ី ដែលជាសញ្ញាមួយបង្ហាញថា យោធា អាចនឹងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងតំបន់។
សហរដ្ឋអាមេរិក បានជំរុញឲ្យទីក្រុងបែលហ្គ្រាដដកកងទ័ពរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលរបស់កូសូវ៉ូ បាននិយាយថា ខ្លួនកំពុងតាមដានចលនារបស់យោធាស៊ែរប៊ីពី «ទិសដៅបីផ្សេងគ្នា»។
