កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមជួបប៉ាគីស្ថាន ក្នុងវគ្គជម្រុះ World Cup ជុំទី១

2023/10/03 09:04:50 pm        794

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ នាសប្ដាហ៍ក្រោយ ។

ការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ ធ្វើឡើងនៅទីលានកម្ដៅសាច់ដុំ នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះបឋម ដែលមានកីឡាករ ២៧​នាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។

សម្រាប់កីឡាករដែលត្រូវបានលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះ​ហៅ​ប្រមូ​លផ្ដុំ​ហ្វឹកហាត់លើកនេះ រួមមានសមាជិកក្រុមព្រះខ័នរាជស្វាយរៀង ៣នាក់ មានកីឡាករ សឿយ វិសាល, ថេឡរ ឌឿន នីកូឡាស និងអ្នកចាំទី វីរៈ ដារ៉ា និងភ្នំពេញក្រោន ៤នាក់ មាន​កីឡាករ​ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ ។

សមាជិកក្លិបបឹងកេត ៥នាក់ មានកីឡាករ ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា និង តាំង ប៊ុនឆៃ ។ ណាហ្គាវើលដ៍ ៣នាក់ មានកីឡាករ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត ។ វិសាខា ៩នាក់ មានកីឡាករ រ៉ឺង ប៊ុនហៀង, កែវ សុខសិលា, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, សារ ទី, ស រតនា និង ស៊ិន សុវណ្ណមករា និងសមាជិកក្រុមព្រៃវែងម្នាក់ គឺកីឡាករ គង់ លីហ៊ួរ ។ រីឯម្នាក់ទៀត គឺកីឡាករ សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅលីគទី២ កាតា ។

គួរដឹងថា ក្រុមគោព្រៃកម្ពុជា មានពេលប្រមូលផ្ដុំហ្វឹកហាត់ ១០ថ្ងៃ មុន​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ នា​ល្ងាច​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) មុនការ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី២ នៅទឹកដីប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        58
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        102
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm