ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងនៅរាជធានីភ្នំពេញ គម្រោងក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះមានទឹកប្រាក់ប្រមាណជា ២៧ លានដុល្លារអាមេរិច។ ស្ថានីយប្រព្រឹត្តកម្មដែលទើបសាងសង់ថ្មីនេះ មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសន្សំថាមពលកម្រិតខ្ពស់របស់ជប៉ុនហៅថា “Pre-Treated Trickling Filter (PTF) និងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បាន៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ មុនពេលបង្ហូរចូលទឹកទន្លេ។
កាលពីថ្ងៃទី១១ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២៣, បុគ្គលិកនៃការិយាល័យចៃកាកម្ពុជា បានធ្វើទស្សនៈកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនក្រោម «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ» មុននឹងឈានទៅបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
គម្រោងក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះមានទឹកប្រាក់ប្រមាណជា ២៧ លានដុល្លារអាមេរិច។ ស្ថានីយប្រព្រឹត្តកម្មដែលទើបសាងសង់ថ្មីនេះ មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសន្សំថាមពលកម្រិតខ្ពស់របស់ជប៉ុនហៅថា “Pre-Treated Trickling Filter (PTF) និងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បាន៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ មុនពេលបង្ហូរចូលទឹកទន្លេ។
ការដ្ឋានសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០២១ ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រមាណជា៣២ខែ។ គម្រោងក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រតិបត្តិការនិងការថែទាំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។
ដំណើរទស្សនកិច្ចនេះដែរ គឺជាឱកាសដ៏មានតម្លៃសម្រាប់ពិនិត្យមើលឧបករណ៏បរិក្ខានានាមុននឹងដំណើរការប្រើប្រាស់ជាផ្លូវការ ហើយយើងខ្ញុំសូមបន្តជម្រុញការងារដើម្បីធ្វើឲ្យគុណភាពបរិស្ថានទឹកកាន់តែប្រសើរឡើងនៅកម្ពុជា។ JICA សូមថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធក្នុងគម្រោងទាំងអស់ ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរតាំងពីដើមរហូតដល់បញ្ចប់៕ ដោយ ៖ ដារា






