អង្គការ​ NATO នឹង​បន្ត​បេសកកម្ម​ការទូត​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/06/02 06:39:19 pm        132

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) លោក Jens Stoltenberg និយាយ​ថា ការ​ដក​កងទ័ព​របស់​អង្គការ​យោធា ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ដំណើរការ​ទៅ​បាន​ល្អ ខណៈ​កាលពី​ថ្ងៃ​អង្គារ​មនុស្ស​យ៉ាងតិច ​៦​នាក់​ត្រូវ​បាន​សម្លាប់ក្នុង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋធានី​កា​ប៊ុលរបស់​ប្រទេស​ធ្លាក់​ចូល​ក្នុង​ភាព​ខ្មៅ​ងងឹត​។

​អង្គការ​ NATO បាន​ជួយ​ផ្តល់​សន្តិសុខក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានរយៈពេល​ជិត ​២​ទសវត្ស ប៉ុន្តែ​បច្ចុប្បន្ន​អង្គការ​នេះ​ជឿ​ថា រដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធដែល​ខ្លួន​បាន​ហ្វឹកហ្វឺន មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការ​ឈរជើងលើទឹក​ដី ​ដែល​ហែកហួរ​ដោយ​ជម្លោះ​ដោយ​គ្មាន​ជំនួយ​ពី​កងទ័ព​អន្តរជាតិ​។​ អង្គការ​ NATO ទទួលខុសត្រូវ​ចំពោះ​កិច្ចប្រឹងប្រែង​សន្តិសុខ ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០០៣ រយៈពេល ​២​ឆ្នាំ បន្ទាប់ពីកងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​បណ្ដេញក្រុម​តា​លី​បង់​ក្ដោបក្ដាប់​ ដោយ​អតីត​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក អូ​សា​ម៉ា ប៊ិន​ឡា​ឌែ​ន​។ កងទ័ព​តិច​ជាង​ ៩ពាន់​នាក់​សេស​សល់ ដែល​រួមមាន​បុគ្គលិក​កងទ័ព​សហរដ្ឋ​អាមេរិក​រហូតដល់ ៣,៥០០នាក់ ខណៈ​កងទ័ព​ទាំងនេះកំណត់ពេល​ចាកចេញ នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​។ លោក Stoltenberg និយាយបន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​រដ្ឋ​ការបរទេស​របស់​អង្គការ​ណា​តូ​ថា គ្រប់​ជំហាន​ជា​សុវត្ថិភាព​នៃ​បុគ្គលិក​ដែល​នៅ​សល់​​ច្រើន​។

ការ​កើន​ឡើង​សកម្មភាព​របស់​ប្រទេស​ចិន និង​ផល​ប៉ះ​ពាល់​ពី​បម្រែបម្រួល​អាកាសធាតុ ដែល​បញ្ហា​ទាំង​ពី​នេះ​ជា​ចំណាប់​អារម្មណ៍​សំខាន់​របស់​រដ្ឋបាល លោក Biden ដែល​ត្រូវ​បាន​ពិភាក្សា ជាមួយ​បញ្ហា​ការ​ការពារ​មី​ស៊ី​ល ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​ការ​ប្រឈម​នៃ​មេរោគ​លាយ​ឡំ​គ្នា ព្រមទាំង​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​។ ​ខណៈ​កងទ័ព​អង្គការ​ NATO នឹង​លែង​មាន​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សម្ព័ន្ធមិត្ត​ប្រទេស​ទាំង​៣០ និង​ដៃគូ​របស់​ខ្លួន នឹង​បន្ត​ផ្ដល់​មូលនិធិ​ទៅ​នឹង​អ្វី​ដែល​លោក Stoltenberg បាន​ចាត់​ទុក​ថា ​ជាកង​កម្លាំង​សន្តិសុខ​ខ្លាំង និង​សមត្ថភាព​របស់​ប្រទេស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm