កីឡាករស្នូកឃ័រចិន Ding Junhui ត្រូវបានកំណត់ឱ្យចាញ់ហ្វ្រេមដំបូងក្នុងជំនួបដែលយកឈ្នះមិត្តរួមជាតិ Ma Hailong នៅការប្រកួតពានរង្វាន់ English Open ដោយសារស្លៀកខោខុសពណ៌។
Ding Junhui បានស្លៀកខោសាច់ក្រណាត់ពណ៌ត្នោត ភ្លេចថាឯកសណ្ឋានផ្លូវការរបស់កម្មវិធី English Open គឺខ្មៅមួយឈត់។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានពឹងឱ្យមិត្តភក្តិរបស់ខ្លួនទៅទិញខោពណ៌ខ្មៅនៅហាងក្បែរកីឡដ្ឋាន តែទំរាំបានគឺយឺតពេលប្រកួតដែលបានកំណត់ ដែលធ្វើឱ្យគណៈកម្មាការតម្រូវឱ្យចាញ់ហ្វ្រេមដំបូង។
យ៉ាងណាក្តី ចាញ់ហ្វ្រេមដំបូងមិនមែនជាបញ្ហាឡើយ Ding Junhui បានយកឈ្នះ Ma Hailong នៅទីបញ្ចប់ ៤-៣ ហ្វ្រេម។
លទ្ធផលផ្សេងទៀតក្នុងជុំដំបូង English Open នេះមានដូចជា Mark Allen យកឈ្នះ Mostafa Dorgham ស្របពេលកីឡាករអូស្រ្តាលី Neil Robertson ចាញ់ Sanderson Lam។
ចំណែកឯជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan បានបន្តទៅជុំទី ២ ក្រោយយកឈ្នះ Andrew Pagett ៤-០ ហ្វ្រេម ខណៈដែល John Higgins យកឈ្នះ Marco Fu ៤-៣ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ
