មន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង

2023/10/03 10:24:05 pm        210

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២ខែតុលាម្សិលមិញ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកស្រេង វីទូ អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះត្រួតពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះនៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធធារាសាស្ត្រខាងលើ ត្រូវបានជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០០៤ បញ្ចប់នៅឆ្នាំ២០០៧ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន។ ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង មានលទ្ធភាពស្រោចស្រពលើផ្ទៃដី រដូវវស្សាចំនួន ១ ៩៥០ហិកតា និងស្រូវប្រាំងចំនួន ៩០០ហិកតា។

ចាប់តាំងពីឆ្នាំ២០១៧ រហូតមក នាយកដ្ឋានធារាសាស្ត្រកសិកម្មបាន​អនុវត្តគម្រោងការងារថែទាំ​ជាប្រចាំ ​លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទាំងមូល ​នៃប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង សំដៅធានា​បាននូវនិរន្តរភាព ​និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន​ ១ ៦០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៨០០ហិកតា ​ស្រូវប្រាំងលើកទី២ចំនួន ៨០០ហិកតា ដំណាំរួមផ្សំ​មួយចំនួន ដែលស្មើប្រមាណ ៨៥% និង ផ្ទៃដីស្រោចស្រពប្រមាណ ១៥% បានកែប្រែជាដី​លំនៅដ្ឋាន និងដីឧស្សាហកម្ម ជូនប្រជាពលរដ្ឋ ​ចំនួន៥ឃុំ និងក្នុងសង្កាត់ ចំនួន៣ របស់ខណ្ឌដង្កោ។

ប្រព័ន្ធធារាសាស្ត្រនេះទទួលបានប្រភពទឹកពីស្ទឹងព្រែកត្នោត ​ដែលមានអាងទឹកទំនប់៧មករា ស្ទឹងតូច ​និង មួយផ្នែកទៀតពីទឹកភ្លៀងក្នុងទំនប់ ដែលមានផ្ទៃរងទឹកភ្លៀងហូរចូលមកបំពេញ ហើយបរិមាណទឹកមួយចំនួនទៀត​ដែលលើសពីសេចក្តីត្រូវការត្រូវបានរំដោះតាមសំណង់​បង្ហៀរចំនួន ១កន្លែង ​សំណង់ដោះទឹកជំនន់ចំនួន១កន្លែង សំណង់ទ្វារលំហូរទឹកស្ទឹងចំនួន ១កន្លែង និងសំណង់​ទ្វារដោះទឹកជំនន់​ ទឹកថ្លាមានទ្វារទឹកចំនួន ២៤សន្លឹក សម្រាប់រំដោះទឹកជំនន់ចេញ​ពីតំបន់​ដែលមាន​ការលិចលង់ដោយ ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះបានដើរតួនាទីយ៉ាង​សំខាន់​សម្រាប់ការងារស្រោចស្រព ការ​គ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ ជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ​បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm