ជប៉ុន ៖ ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា ប្រទេសជប៉ុន បានមើលឃើញខែកញ្ញា ជាខែក្តៅបំផុតរបស់ខ្លួន ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមរយៈពេល១២៥ឆ្នំាកន្លងទៅនេះ ដែលស្ថិតនៅក្នុងឆ្នាំត្រូវបានគេរំពឹងថា ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។
ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ការកើនឡើងកម្តៅ មានសីតុណ្ហភាពមធ្យមនៅខែកញ្ញា កើន២.៦៦ អង្សាសេ ខ្ពស់ជាងធម្មតា។
ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាតួលេខខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមស្ថិតិនៅក្នុងឆ្នាំ១៨៩៨។
ឆ្នាំនេះត្រូវបានគេរំពឹងថា ជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស ខណៈបម្រែបម្រួលអាកាសធាតុកើនឡើង ដោយប្រទេសជាច្រើន ដូចជា អូទ្រីស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងស្វីស ដែលប្រទេសនីមួយៗ ប្រកាសថាខែកញ្ញាជាខែដែលក្តៅបំផុតលើកំណត់ត្រា។
នៅទូទាំងប្រទេសជប៉ុន កាលពីខែមុន ទីតាំងតាមដាន១០០កន្លែងក្នុងចំណោម១៥៣កន្លែង បានលើសពីកំណត់ត្រាសីតុណ្ហភាពមធ្យម រួមមានទីក្រុងតូក្យូ ដែលមានសីតុណ្ហភាពខ្ពស់គ្រប់ពេល ២៦.៧អង្សាសេ នៅទីក្រុងOsaka មានសីតុណ្ហភាព២៧,៩ អង្សាសេ និងនៅក្នុងទីក្រុងNagoya មានសីតុណ្ហភាព២៧,៣អង្សាសេ។

