ម៉ិចស៊ិក ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ ដោយសារការបាក់រលំដំបូលព្រះវិហារអំឡុងការជួបប្រជុំគ្នាច្រើននៅប្រទេសម៉ិកស៊ិក បានកើនឡើងដល់១១នាក់ និងប្រមាណ៦០នាក់ផ្សេងទៀតបានរងរបួស។
វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីគ្រឿងចក្រធុនធ្ងន់ បានឈូសឆាយនៅទីតាំងបំផ្លាញនៅព្រះវិហារ ក្នុងទីក្រុងឆ្នេរ Ciudad Madero រដ្ឋ Tamaulipas ខណៈមន្ត្រីបានចុះពិនិត្យនៅកន្លែងកើតហេតុ។
យោងតាមអភិបាលរដ្ឋ លោក Americo Villarreal បាននិយាយថា ស្ត្រី៥នាក់ បុរស២នាក់ និងកុមារ៣នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់។
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយដោយដកស្រង់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់១១នាក់ បន្ទាប់ពីស្ត្រីវ័យក្មេងម្នាក់ផ្សេងទៀតបានស្លាប់។ អភិបាលរដ្ឋ បាននិយាយថា មនុស្ស២៣នាក់នៅតែព្យាបាលនៅក្នុងមន្ទីពេទ្យនៅឡើយ ដោយ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

