ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អរគុណមូលនិធិហ្រ្វេតហូឡូកម្ពុជា បានគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ប្រជាជនកម្ពុជា

2023/10/04 12:22:29 am        136

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF) ពិភាក្សាការងារ នាទីសី្តការក្រសួងព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។

 ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិហ្រ្វេតហូឡូ ដែលបានសហការគាំទ្រកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ដើម្បីចូលរួមគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ប្រជាជនកម្ពុជា ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈកិច្ចសហការជិតស្និតជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានី-ខេត្តគោលដៅចាប់តាំងពីឆ្នាំ១៩៩៨មក។

ទន្ទឹមគ្នានោះដែរលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រី សូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជ្រាបយ៉ាងច្បាស់ពីសកម្មភាពការងាររបស់មូលនិធិ និងបានជម្រាបជូនបន្ថែមថា មូលនិធិបានអនុវត្តគម្រោងជាច្រើនដូចជា ជួយព្យាបាលជំងឺភ្នែក ដែលអាចបង្ការបាន ដោយចូលរួមគាំទ្រការវះកាត់ជំងឺភ្នែក ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ផ្តល់ជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកចក្ខុសាស្ត្រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងចូលរួមគាំទ្រក្នុងផែនការយុទ្ធសាស្ត្របង្ការ និងលុបបំបាត់ជំងឺភ្នែកដែលអាចបង្ការបានដោយមិនទុកឱ្យនរណាម្នាក់មិនត្រូវបានយកចិត្តទុកដាក់នោះឡើយ (No one is left behind in eye health) ព្រមទាំងស្នើសុំអនុសាសន៍បន្ថែមសម្រាប់ការងារមូលនិធិ។ 

ជាការឆ្លើយតបឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថា មូលនិធិហ្រ្វេតហូឡូកម្ពុជា គួរបន្តពង្រីកសកម្មភាពជួយទៅបណ្តាខេត្តផ្សេងទៀត ជួយបណ្តុះបណ្តាលធានធនមនុស្ស គ្រូពេទ្យ ឯកទេស ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់ និងកាត់វ៉ែនតា ដើម្បីឱ្យគ្រប់ដណ្តប់សេវាថែទាំសុខភាពភ្នែកបានទូទាំងប្រទេស ដោយជួយ៖

 - បង្កើត និងកែលំអ ហេដ្ឋារចនាសម្ព័ន្ធ អាគារចក្ខុរោគ និងមណ្ឌលស្តារគំហើញ តាមបណ្តាខេត្ត

 - បំពាក់ឧបករណ៍សំភារៈដើម្បីអោយការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព

 - Digital eye health និងប្រព័ន្ធព័ត៌មានវិទ្យា Eye health Information System

 - ជួយដល់ការវៈកាត់ជូនប្រជាពលរដ្ឋមានជំងឺភ្នែកឡើងបាយ និង Screening ទៅតាមសហគមន៍

 - ជួយដល់ការស្រាវជ្រាវទៅលើបញ្ហាជំងឺភ្នែកដូច glaucoma ,cataract, diabetes retinopathy, refractive error។

លោកស្រី Jane Madden បានបញ្ជាក់ជូនថា មូលនិធិនឹងយកអនុសាសន៍គន្លឹះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីជាតិសុខភាពភ្នែក។ 

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm