ថៃ ៖ ផ្សារទំនើបស្យាមផារ៉ាហ្គន (Siam Paragon) នៅកណ្តាលទីក្រុងបាងកក កំពុងស្ថិតក្រោមការបិទទ្វារ នៅថ្ងៃអង្គារ (ទី៣ ខែតុលា) នេះ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ ដោយនគរបាលថៃបាននិយាយថា ជនសង្ស័យប្រដាប់ដោយអាវុធ នៅតែស្ថិតក្នុងអគារនោះនៅឡើយ។
អាជ្ញាធរបាននិយាយថា មានសេចក្ដីរាយការណ៍បញ្ជាក់ពីអ្នករងរបួស។ នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ច្រកចេញ និងចូលទាំងអស់ទៅកាន់កន្លែងទិញទំនិញពេញនិយមទាំងអស់ ត្រូវបានបិទ៕
