
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងឈរឈ្មោះសម្រាប់អាណត្តិទី ៣ នៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវបានកំណត់រៀបចំឡើងនៅខែធ្នូខាងមុខ ។
លោក Sisi ដែលជាអតីតមេបញ្ជាការកងទ័ព បានក្លាយជាប្រធានាធិបតីអេហ្ស៊ីបចាប់តាំងពីឆ្នាំ ២០១៤រហូតមកនោះ ត្រូវបានគេរំពឹងថា រូបលោកនឹងឡើងដណ្តើមតំណែងមួយនេះម្តងទៀត ហើយនឹងឈ្នះអាណត្តិទី ៣របស់លោក ក្រោយកំណែទម្រងរដ្ឋធម្មនុញ្ញកាលពីរយៈពេល ៤ឆ្នាំមុន ដែលនឹងអនុញ្ញាតឲ្យរូបលោកបន្តនៅកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមអ្នកគាំទ្ររបស់លោក បានចុះយុទ្ធនាការស្វែងរកសំឡេងឆ្នោតដោយប្រើប្រាស់ផ្ទាំងប៉ាណូ និងសារជាសាធារណៈ ដើម្បីជំរុញឲ្យរូបលោក Sisi ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអេហ្ស៊ីម្តងទៀត ។
គួរឲ្យដឹងថា លោក Sisi បានឡើងកាន់អំណាចក្រោយនាំមុខគូប្រជែងទម្លាក់ចេញពីអំណាចលោក Mohamed Mursi ដែលបានឈ្នះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យមកពីបងប្អូនមូស្លីម កាលពីឆ្នាំ ២០១៣ ។
លោកត្រូវបានគេប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៤ និងឆ្នាំ ២០១៨ ជាមួយនឹងសំឡេងឆ្នោតភ្លូកទឹកភ្លូកដី ៩៧ភាគរយ ។
ការបោះឆ្នោតនេះដែរ បានកើតមាន ស្របពេលដែលប្រទេសអេហ្ស៊ីប ជួបការលំបាកខ្លាំង ពេលដែលអតិផរណាធ្លាក់ចុះខ្លាំងបំផុត ហើយនិងកង្វះខាតដ៏រ៉ាំរ៉ៃនៃរូបិយបណ្ណបរទេស ៕