
ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសម៉ាលី បានចាប់ផ្តើមការបិទផ្លូវក្នុងទីក្រុងទីមប៊ុកទូ (Timbuktu) ដោយកាត់ផ្លូវចូល ក្នុងខែសីហា ហើយបន្ទាប់មកបានបិទផ្លូវទឹក និងផ្លូវអាកាស នៅក្នុងការវាយលុកមួយដែលបានធ្វើឲ្យទីក្រុងនេះ ក្លាយជាខ្សែត្រៀមជួរមុខនៃការបះបោររបស់ពួកជីហាដនិយាម។
ការទម្លាក់គ្រាប់បែក បានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីនោះ។ កាលពីថ្ងៃទី ២១ ខែកញ្ញា ក្រុមសាក្សី បាននិយាយថា គ្រាប់រ៉ុក្កែតជាច្រើនញគ្រាប់ បានត្រូវចំលើមន្ទីរពេទ្យមួយកន្លែង ដោយបានបណ្តាលក្មេងពីរនាក់ស្លាប់ ហើយបានធ្លាក់នៅជិតសាលារៀន ដែលអ្នកនៅរស់រានមានជីវិតពីការវាយប្រហារទៅលើទូកដឹកអ្នកដំណើរ ដោយបានបណ្តាលឲ្យមនុស្សជាង១០០នាក់ដែលកំពុងជិះទូកនោះ ស្លាប់។
អ្នកជំនួញឈ្មោះ Sory Touré បាននិយាយនៅក្នុងទីក្រុងទីមប៊ុកទុ ដែលត្រូវបានកាន់កាប់ដោយពួកជីហាដនិយម កាលពីមួយទសវត្សរ៍មុនថា៖«ការព្រួយបារម្ភរបស់យើង គឺការបាញ់ផ្លោង» ។ វាបង្កើតជាជំងឺវិកលចរិកពិត ហើយបានធ្វើឲ្យមានការចងចាំយូរអង្វែង។ ខ្ញុំមានការភ័យខ្លាចនេះ នៅក្នុងខ្លួនខ្ញុំរហូតមក»។
ចាប់តាំងពីអង្គការសហប្រជាជាតិ បានចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់ខ្លួននៅក្នុងខែកក្កដា ក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពអាល់កៃដា បានបើកការវាយលុកមួយនៅកណ្តាលប្រទេសម៉ាលី ហើយការប្រយុទ្ធគ្នា បានបន្តរវាងកងទ័ព និងក្រុមឧទ្ទាម Tuareg ពីភាគខាងជើង ហើយនៅភាគខាងកើត ក្រុមបះបោរមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋឥស្លាម បានបន្តការវាយប្រហារ។