អាជ្ញាធរខេត្តកោះកុង ឈប់លើកលែងដល់ម្ចាស់សត្វគោក្របីដែលចិញ្ចឹមពាសវាលពាសកាលហើយ

2023/10/04 01:59:26 am        52

កោះកុង ៖ អាជ្ញាធរខេត្តកោះកុង ប្រកាសថា ឱសានវាទអប់រំបានផុតហើយ ដោយចាប់ពីថ្ងៃនេះតទៅ នឹងឈប់លើកលែង និងចាំបាច់មានវិធានការទៅលើម្ចាស់សត្វគោក្របី និងពពែដែលចិញ្ចឹមលែងពាសវាលពាសកាលតាមទីសាធារណៈ និងទីប្រជុំជន។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង អះអាងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ឱសានវាទអប់រំណែនាំដល់ម្ចាស់សត្វគោក្របី ពពែ ទូទាំងខេត្តបានផុតហើយ ក្រោយពីចេញសេចក្តីជូនដំណឹងបណ្តាក្រុងស្រុកផ្សព្វផ្សាយជាចុងក្រោយអំពីវិធានការក្តៅគ្មានការលើកលែងទៀតទេចំពោះម្ចាស់សត្វពាហនៈណាមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរ។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ដែរថា រាល់ការចិញ្ចឹមប្រលែងឱ្យដើរពាសវាលពាលកាលតាមទីសាធារណៈ ឬទីប្រជុំជន វាតែងបង្កគ្រោះថ្នាក់ចរាចរណ៍អ្នកដំណើរតាមផ្លូវ ខ្លះរហូតធ្វើឱ្យមនុស្សក៏មាន ជាពិសេសបាត់បង់សណ្តាប់ធ្នាប់សោភ័ណ្ឌអនាម័យបរិស្ថានតែម្តង។ ដូច្នេះ សូមប្រជាពលរដ្ឋម្ចាស់សត្វទាំងនោះ ត្រូវចិញ្ចឹមដោយដាក់ទ្រុង ឬក្រាលឱ្យបានត្រឹមត្រូវ។

បើតាមលោក ហាក់ ឡេង ស្អែកថ្ងៃទី៤ ខែតុលា នៅរសៀលម៉ោង២ គឺលោកនឹងដឹកនាំប្រជុំជនជាមួយគណៈអភិបាលក្រុងស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការអនុវត្តប្រកបដោយប្រសិទ្ធិភាពបំផុត។ កាលពីដើមខែកញ្ញា កន្លងទៅ រដ្ឋវបាលខេត្តកោះកុង ព្រមទាំងបណ្តាក្រុងស្រុកទាំង៧ បានចេញលិខិតព្រមគ្នាជូនដំណឹងដល់ម្ចាស់សត្វគោក្របីក្នុងមូលដ្ឋានត្រូវបញ្ឈប់ការចិញ្ចឹមដោយព្រលែងតាមទីសាធារណៈ ករណីមិនអនុវត្តនឹងរងការផាកពិន័យជាកំហិត។

បញ្ហានេះដែរ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា អះអាងថា លោកបានក្រើនរម្លឹកពលរដ្ឋជា ម្ចាស់សត្វពាហនៈពីវិធានការហាមឃាត់ការប្រលែងសត្វដើរពាសវាលពាលកាលនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន រួចរាល់ហើយ។

លោកអភិបាលស្រុកមណ្ឌលសីមា លើកឡើងថា បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់បង្កឡើងដោយសារតែសត្វគោ ក្របី កន្លងទៅមានចំនួន២ករណីហើយ ប៉ុន្តែម្ចាស់សត្វចិញ្ចឹមទាំងនោះមិនដែលចេញមុខមកដោះស្រាយសំណងជូនជនរងគ្រោះនោះទេ ដែលជាហេតុនាំឱ្យគ្រួសារជនរងគ្រោះប្តឹងមកអាជ្ញាធរឃុំស្រុក។

រដ្ឋបាលស្រុកមណ្ឌលសីមា ក៏ធ្លាប់បានអប់រំផ្សព្វផ្សាយណែនាំ និងធ្វើកិច្ចសន្យាដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹមទាំងនោះជាច្រើនលើកច្រើនសាររួចមកហើយ តែនៅតែមានម្ចាស់សត្វចិញ្ចឹមមួយចំនួនតូចនៅតែបន្តលែងសត្វចិញ្ចឹមរបស់ខ្លួនអោយដើរពាលវាលពាលកាលដដែល។ ម្យ៉ាងទៀតសត្វគោ ក្របី ពពែទាំងនោះ បានដើរស៊ីដំណាំដាំដុះរបស់ពលរដ្ឋ និងបានបន្ទោលបង់ដាក់លើផ្លូវធ្វើឱ្យខូចសណ្តាប់ធ្នាប់សោភ័ណ្ឌ បរិស្ថានអនាម័យ ឬអាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕ ​អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm