កាតា ៖ កាលពីថ្ងៃចន្ទម្សិលមិញ ព្រះមហាក្សត្រកាតា Emir Sheikh Tamim Bin Hamad Al-Thani បានស្វាគមន៍ប្រធានាធិបតីអារ៉ាប់រួមលោក Sheikh Mohammed Bin Zayed Al Nahyan នៅអាកាសយានដ្ឋានក្រុងដូហា មុនពេលពិធីបើកពិព័រណ៍សាកវប្បកម្មក្រុងដូហា ឆ្នាំ ២០២៣ ។
ពិធីនេះស្វាគមន៍នេះ ត្រូវបានចូលរួមផងដែរដោយប្រធានាធិបតីអ៊ូសបេកគីស្ថានលោក Shavkat Mirziyoyev ជាមួយនឹងប្រធានាធិបតី និងក្រុមមន្រ្តីជាច្រើនផ្សេងទៀតមកពីទូទាំងពិភពលោក ។
ក្រោយចប់ពិធីស្វាគមន៍ ក្រុមមេដឹកនាំ បានធ្វើដំណើរទៅកាន់ទីតាំងរៀបចំព្រឹត្តការណ៍ ហើយនិងបានចូលទៅក្នុងព្រះពន្លាផ្សេងៗគ្នា ។
ក្រោមប្រធានបទ “ឆ្នេរខ្សាច់ស្អាត បរិស្ថានល្អប្រសើរ” ពិព័រណ៍សាកវប្បកម្មនេះ មានគោលដៅលើកកម្ពស់នវានុវត្តន៍ប្រកបដោយចីរភាព និងដោះស្រាយការប្រែក្លាយជាវាលរហោឋាន ។
ព្រឹត្តការណ៍ដែលមានរយៈពេល ១៧៩ថ្ងៃ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤នេះដែរ កំពុងរៀបចំឡើងនៅសួនកម្សាន្ត Al Bidda ដែលស្ថិតនៅក្នុងចំណោមសួនកម្សាន្
តធំជាងគេបំផុតនៅទីក្រុងដូហា ៕