
ការប្រែក្លាយទឹកសមុទ្រទៅជាទឹកស្អាតអាចទទួលទានបាន គឺជាដំណោះស្រាយមួយដើម្បីឈានដល់តម្រូវការសកលកើនឡើងឥតឈប់ឈរ ប៉ុន្តែការបន្សាបទឹក សំខាន់បំបែកទឹកសមុទ្រមានអំបិល និងសារធាតុរ៉ែផ្សេងទៀត គឺត្រូវប្រើថាមពលខ្លាំងណាស់ ។
ក្រុមហ៊ុនន័រវែស Waterise មានអាជ្ញាបណ្ណសូលុយស្យុងទឹកជ្រៅ ដោយប្រើប្រាស់ដំណើរការចម្រោះអូស្មូបញ្ច្រាស់ដោយសន្សំសំចៃថាមពល ។
អូស្មូបញ្ច្រាស់ គឺជាវិធីសាស្រ្តដំបូងនៃការបន្សាបទឹក ដែលរុញទឹកក្រោមសំពាធខ្ពស់ ឆ្លងកាត់ភ្នាសល្អ ដែលញែកអំបិល ។ នេះនឹងប្រើប្រាស់បរិមាណខ្ពស់របស់ថាមពល ដែលត្រូវចំណាយអស់ច្រើន ។
រោងចក្របន្សាបបាតសមុទ្រនៅជិតតំបន់ឆ្នេររបស់ក្រុមហ៊ុន Waterise ស្ថិតនៅក្នុងជម្រៅ ៤០០ម៉ែត្រពីក្រោមនីវ៉ូទឹកសមុទ្រ ហើយនិងប្រើប្រាស់សំពាធអ៊ីដ្រូស្តាទិករបស់ទឹកពីលើវា ដើម្បីកាត់បន្ថយច្រើនតម្រូវការថាមពល ។
លោក Niels Petter Wright គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Waterise និយាយថា ដោយសារតែពួកយើងត្រូវទៅបាតសមុទ្រ ហើយពួកយើងត្រូវប្រើសំពាធអ៊ីដ្រូស្តាទិក ទម្ងន់របស់ទឹកនៅពីលើក្បាលរបស់ពួកយើង ពួកយើងអាចសន្សំថាមពលបានច្រើន ហើយពួកយើងសន្សំបានប្រហែលចន្លោះពី ៣០ ទៅ ៤០ភាគរយ ។
លោកបន្តថា ពួកយើងទាញទឹក គ្រាន់បើជាងរុញទឹកដែលវាឆ្លងកាត់ភ្នាស ហើយក្រុមហ៊ុនរបស់លោកទទួលបានអាជ្ញាបណ្ណឲ្យប្រើប្រាស់ដោយប្រសិទ្ធិភាពគោលការណ៍អ៊ីដ្រូស្តាទិក ៕