
អស់រយៈពេលជាច្រើនខែបន្ទាប់ពីរងការបំផ្លិចបំផ្លាញដោយសារបំណាក់ដី រថភ្លើងបេតិកភណ្ឌទី១ បានចេញដំណើរពីទីក្រុងតំបន់ភ្នំ Shimla របស់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ (ទី២ ខែតុលា)។
ផ្លូវរថភ្លើង Kalka-Shimla ដែលត្រូវបានប្រកាសជាផ្លូវរថភ្លើងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០០៨ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលរនូតស្ពានមួយ បានបាក់រលំ បន្ទាប់ពីមានបំណាក់ដីដី និងភ្លៀងធ្លាក់ខ្លាំង កាលពីខែសីហា។
មន្ត្រីម្នាក់បាននិយាយថា ការងារថែទាំបានចាប់ផ្តើមបន្ទាប់ពីបុគ្គលិកកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបញ្ចប់សព្វគ្រប់នូវប្រតិបត្តិការជួសជុល នៅថ្ងៃទី២៦ ខែសីហា។
ដោយតាមទម្លាប់ ត្រូវបានគេហៅថា ជារថភ្លើងក្មេងលេង រថភ្លើងដែលរត់កាត់ផ្លូវនេះ តែងតែជាកន្លែងទាក់ទាញភ្ញៀវទេសចរ៕