
មជ្ឈមណ្ឌលជាតិគ្រោះរញ្ជួយដីរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា មានរញ្ជួយដីកម្រិត ៦,៣ និង ៥,៣វ៉ិកទ័រ នៅក្នុងស្រុក Bajhang នៅថ្ងៃអង្គារ (ទី៣ ខែតុលា) ។
ការរញ្ជួយក៏កើតមានផងដែរនៅក្នុងផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា ក្នុងនោះរួមទាំងរដ្ឋធានីញូវដេលីផងដែរ។ ប្រជាជនបានប្រញាប់ប្រញាល់ចេញពីផ្ទះសម្បែង និងប្លុកការិយាល័យនៅផ្នែកខ្លះនៃទីក្រុងញូវដេលី។
នៅមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ទាំងនៅក្នុងប្រទេសឥណ្ឌា ឬនេប៉ាល់នោះទេ។ ប្រជាជន ក្នុងប្រទេសឥណ្ឌា បានប្រញាប់ប្រញាល់ចេញទៅខាងក្រៅអគារការិយាល័យរបស់ពួកគេស្វែងរកកន្លែងសុវត្ថិភាព ដើម្បីការពារការខូចខាតបន្ថែមទៀត៕