ដំណើរការ​ផលិតកម្ម និង​ឧស្សាហកម្ម ​ក្នុងស្រុក​ជំរុញ​វិស័យ​ដឹកជញ្ជូន​ងើបឡើង​វិញ​

2021/06/02 07:03:07 pm        119

ភ្នំពេញ ៖ ដំណើរការ​ផលិតកម្ម ​និង​ឧស្សាហកម្ម​ក្នុងស្រុក ចាប់​ផ្ដើម​ងើបឡើង​វិញ ​នៅ​ក្រោយ​ការ​ដក​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ។ ​ការ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​នៃ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ និង​ឧស្សាហ​កម្មនេះ​ ​បាន​ទាញ​ឱ្យ​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក​ស្ទុះ​ងើបឡើង​វិញ​។

លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីអំពី​អនុវិស័យ​ដឹកជញ្ជូន​ក្នុងស្រុក និង​ការ​ដឹក​ជញ្ជូន​ឆ្លងដែន ​នៅ​ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​កម្ពុជា​កំពុង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​មួយ​ចំនួន​ក្នុងស្រុក​ ជាក់ស្តែង​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដែល​បច្ចុប្បន្ន​វិស័យ​នេះ​ បាន​កំពុង​រីកចម្រើន​នៅក្នុង​ស្រុក​ ជាពិសេស​ផលិតផល​សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​។ សម្រាប់​សន្ទុះ​នៃ​ការ​ដឹកជញ្ជូន ​បាន​កំពុង​កំរើក​ឡើងវិញ​ជា​បណ្តើរៗ ក្នុង​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។

​ក្រៅពីនេះ សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​នាំចូល​មកកាន់​ទីផ្សារ​ក្នុងស្រុក ​ជាពិសេស​វាយ​ន​ភណ្ឌ​ដែល​បម្រើ​ដល់​វិស័យ​កាត់ដេរ ​និង​ទំនិញ​ផ្សេងៗ បាន​កំពុង​មាន​កំណើន​សម្រាប់​ទីផ្សារ​នាំចូល និង​កំពុង​មាន​កំណើន​ដល់​វិស័យ​ដឹកជញ្ជូន​ផងដែរ ។

យោងតាម​របាយការណ៍​រយៈពេល ៤​ខែ ឆ្នាំ ២០២១ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ កើនឡើង​ជាង ៩ ភាគរយ ក្នុងនោះ​សម្រាប់​ការនាំ​ចូល ​កើនឡើង​ជាង ១១ ភាគរយ​, ដាក់​ដោយ​កុង​តឺន័​រ កើន​ជាង ២៥ ភាគរយ ខណៈ​ការដឹកជញ្ជូន​មិនមែនជា​កុង​តឺន័​រ បាន​ថយ​ចុះ​ជិត ៤ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ។ ចំណែក​ការ​ដឹកជញ្ជូន​សម្រាប់​ការនាំចេញ​វិញ ​មាន​កំណើន​កើនឡើង​ជាង ៤ ភាគរយ ក្នុងនោះ​ជា​កុង​តឺ​ន័​រ​កើនឡើង​ជាង ៣ ភាគរយ រួមជាមួយ​ការរៀបចំ​ដឹកជញ្ជូន​ចេញ​មិនមែន​កង​តឺន័​រ​មួយចំនួនទៀត ៕

​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm