
រដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី លោកស៊ើហ្គេ សយហ្គូ បាននិយាយនៅថ្ងៃអង្គារនេះថា យោធារុស្ស៊ី មិនមានផែនការណាមួយក្នុងការជ្រើសរើសទ័ពបន្ថែមឲ្យទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈដែលកងទ័ពមានចំនួនគ្រប់គ្រាន់ហើយនោះ។
នៅក្នុងអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយសមាជិកនៃអគ្គសេនាធិការកងទ័ព លោក សយហ្គូ បាននិយាយថា នៅក្នុងអគ្គសេនាធិការកងទ័ព គឺមិនមានផែនការណាមួយសក្នុងការកែណ្ឌកងកម្លាំងបន្ថែមទេ។
យោងតាមរដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី បានឲ្យដឹងថា ជនជាតិរុស្ស៊ីជាង៥ម៉ឺននាក់ បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ កាលពីខែកញ្ញាតែមួយប៉ុណ្ណោះ ហើយនិងជាង៣៣៥,០០០នាក់ទៀត
បាននចាប់ផ្ដើមបំរើនៅក្នុងអង្គភាពយោធារួចទៅហើយ ចាប់តាំងពីដើមឆ្នាំ២០២៣មកម៉្លេះ៕