វគ្គបណ្ដុះបណ្ដាលរបស់មន្រ្តីជំនាញ ក.ប.ប. កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ប្រមាណ ជិត៣ ០០០នាក់បានប្រព្រឹត្តទៅដោយផ្លែផ្កាល្អ។

លោកគ្រូ នាកគ្រូ សិស្សានុសិស្សក្នុងសាលាបឋមសិក្សាក្រុងពោធិ៍សាត់បានទទួលការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារពីមន្រ្តីជំនាញ ដើម្បីសិក្សាស្វែងយល់អំពីផលប៉ះពាល់ នៃម្ហូបអាហារ វិធីនៃការការពារពីការពុលអាហារ និងការវិវដ្ត នៃជំងឺផ្សេងពីការបរិភោគចំណីអាហារមិនមានសុវត្ថិភាព និងបានត្រឹមត្រូវ។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលមន្រ្តីជំនាញក៏បានបិទផ្ទាំងអប់រំបន្ថែមជាច្រើន ឯកសារគតិយុត្តិជូនដល់លោកគ្រូ នាក់គ្រូទុកជាការសិក្សាស្វែងយល់បន្ថែមផងដែរ។



