[UPDATE] លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងជាប្រធានសភា នៅក្នុងការបោះឆ្នោត​ជាប្រវត្តិសាស្ត្រ

2023/10/04 04:21:42 pm        183

ប្រធានសភាសហរដ្ឋអាមេរិកលោក ឃេវិន ម៉ាកខាធី (Kevin McCarthy) ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​ក្នុងការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ការ​បះបោរស្តាំ​និយម​ ចំពោះ​ការ​ពឹងផ្អែករបស់លោកលើ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​អនុម័ត​ការ​ផ្តល់​មូលនិ​ធិ​ដើម្បី​ទប់​ស្កាត់​ការ​បិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង​២១០​ដោយ​មាន​គណបក្ស​សាធារណរដ្ឋ​ចំនួន​៨​រូប ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​បោះឆ្នោតដកលោក McCarthy ចេញពីតំណែង។ នេះ គឺជាលើកទីមួយហើយ​ដែល​ប្រធាន​សភា​ត្រូវ​បានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

លោក McCarthy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងមិនចូលរួម​ប្រកួតប្រជែង​ដណ្ដើម​តំណែង​ប្រធាន​សភាទៀតទេ។ 

សភានេះអាចគ្មាន​ប្រធានយ៉ាងហោចណាស់មួយសប្ដាហ៍ ខណៈសមាជិកមកពី​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​និយាយថាពួកគេគ្រោងជួបគ្នានៅថ្ងៃទី១០ ខែតុលា ដើម្បី​ពិភាក្សា​ពី​លទ្ធភាព នៃ​ការជ្រើសរើសអ្នកជំនួសតំណែងលោក McCarthy ដោយការបោះឆ្នោត​ជ្រើស​តាំង​ប្រធាន​សភា​ថ្មី​ដែលបានគ្រោងទុកនៅថ្ងៃទី១១ខែតុលាខាងមុខនេះ។

ការ​បោះបោរកាលពីថ្ងៃអង្គារដឹកនាំដោយ លោក ម៉ាត់ ហ្គេតស៍ ( Matt Gaetz ) ជា​សមាជិក​សភា​ស្ដាំនិយមមកពីរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ និងជាអ្នកប្រឆាំងនឹងលោក McCarthy  ដែលនៅទីបំផុតបានទម្លាក់ប្រធានសភា បន្ទាប់ពី​លោក​បាន​ពឹង​ផ្អែក​កាល​ពី​ថ្ងៃ​សៅរ៍​លើ​ការ​បោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីជួយអនុម័តច្បាប់ ក្នុងការបញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក។  

នេះគឺជាពេលវេលា​ចុងក្រោយបំផុត នៃភាពចលាចលយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំ នៅ​ពេល​ដែល​សភា​គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានធ្វើឲ្យ​ទី​ក្រុង​វ៉ាស៊ីនតោន​ស្ទើរ​តែ​ធ្លាក់​ចូល​មាត់​ជ្រោះកា​របរាជ័យដ៏មហន្តរាយ លើបញ្ហាប្រាក់បំណុលអាមេរក ចំនួន ៣១,៤កោដិ ដុល្លារ និងការបិទរដ្ឋាភិបាលមួយផ្នែក ។ 

លោក McCarthy បានធ្វើឲ្យគណបក្សប្រជាធិបតេយ្យខឹងសម្បារម្ដងហើយម្ដងទៀត ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍ថ្មីៗនេះ រួមទាំងការបើកការស៊ើបអង្កេតទម្លាក់តំណែងលោក Biden និង​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ផ្តល់គម្លាតពេលវេលាតិចតួចដល់ពួកគេក្នុងការអានពង្រាងច្បាប់ចំណាយ ដើម្បី​ទប់​ស្កាត់​ការ​បិទរដ្ឋាភិបាលដែលលោកត្រូវការសំឡេងឆ្នោតពីពួកគេក្នុងការអនុម័តសំណើច្បាប់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm