ក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនពង្រឹងការគ្រប់គ្រងការចេញ-ចូលតាមច្រកព្រំដែន

2023/10/04 04:34:54 pm        120

ភ្នំពេញ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣នេះ ​បានដាក់ចេញការណែនាំ ដល់អភិបាលខេត្តជាប់ព្រំដែនក្នុងការពង្រឹងការគ្រប់គ្រង និង​ការ​ត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀប​រយ​តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

យោងតាមសេចក្ដីណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្រោយមើលឃើញ​មាន​ភាព​ខ្វះ​ចន្លោះ និងភាពមិនប្រក្រតីមួយចំនួនដែលកើតចេញពីការធ្វេសប្រហែស ក្នុងការ​អនុវត្ត​តួនាទីភារកិច្ច ដូច្នេះទើបក្រសួងមហាផ្ទៃសម្រេចដាក់ចេញការណែនាំនេះ។

រដ្ឋមន្រ្ដី​ក្រសួងមហាផ្ទៃ ដល់អភិបាលខេត្តជាប់ព្រំដែន ត្រូវបិទច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃ​លើ​សក្តានុពល​សេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បី​មាន​មូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការ​បង្កើត​ជា​ច្រកទ្វារ​ព្រំដែនផ្លូវការ។

អភិបាល​ខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប​រាល់​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ ​និងរបៀបរៀបរយ នៅតាម​បណ្តា​ច្រកទ្វារ​ព្រំដែន​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

អភិបាលខេត្តជាប់ព្រំដែន ត្រូវក្រើន​រំលឹក​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឈរ​ជើង​នៅ​តាម​បណ្តា​ច្រកទ្វារ​ព្រំដែនទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការ​យក​កម្រៃ​ក្រៅ​ផ្លូវការពីពលករ និងប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ពេល​ពួកគាត់ឆ្លងកាត់​ចេញចូល​តាម​បណ្តា​ច្រកទ្វារ​ព្រំដែនដែលផ្ទុយពីស្មារតី នៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែន ត្រូវបន្តផ្តល់សេវាសាធារណៈ និង​សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រង​ស្ថិតិ​ និង​លំហូរ​ប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឲ្យបានច្បាស់លាស់ ព្រមទាំង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានាដែលកើតមានឡើងនៅតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យបានល្អប្រសើរ។ ត្រូវចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រាប​សកម្មភាព​មេ​ខ្យល់​ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្រប​គ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ​ជាប់ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លង​ដែន​ស្រប​ច្បាប់​ដែល​ចេញ​ដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការ​កេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃក៏បានណែនាំឱ្យ បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​ជូន​ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែន ឲ្យបានយល់​ជ្រួត​ជ្រាប​អំពី​បែប​បទ​នីតិ​វិធី ​នៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមសហការ និងរាយការណ៍​នូវ​រាល់​ភាព​មិនប្រក្រតី នានានៅតាមតំបន់ព្រំដែន និងតាមបណ្តា​ច្រកទ្វារ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃប្រកាសថា នឹងចាត់​ក្រុមការងារ​ជំនាញ​ដឹក​នាំ​ដោយ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយ​តម្លៃ​លើ​ការ​បំពេញ​តួនាទី​ភារកិច្ច​នៅ​តាម​បណ្តា​ច្រក​ទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុង​ករណី​រក​ឃើញ​ថា​ ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិន​បាន​ត្រឹម​ត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួង​មហាផ្ទៃ​នឹ​ងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm