ក្រុមមន្ត្រីសន្តិសុខក្នុងតំបន់ និងមេដឹកនាំសហគមន៍បាននិយាយកាលពីថ្ងៃអង្គារ (៣ តុលា) ថា មនុស្សយ៉ាងហោចណាស់ ៣៧នាក់ រួមទាំងស្ត្រីមានផ្ទៃពោះពីរនាក់ ត្រូវបានដុតស្លាប់បន្ទាប់ពីការផ្ទុះនៅឯរោងចក្រចម្រាញ់ប្រេងខុសច្បាប់មួយកន្លែង នៅភាគខាងត្បូងប្រទេសនីហ្ស៊េរីយ៉ា។

ការចម្រាញ់ប្រេងខុសច្បាប់ គឺជារឿងធម្មតាទៅហើយនៅក្នុងតំបន់ដីសណ្ដនីហ្ស៊េ ដែលសម្បូរប្រេងដោយរបស់ប្រទេសនីហ្ស៊េរីយ៉ា ខណៈដែលអ្នកស្រុកក្រីក្របានប្រើប្រាស់បំពង់បង្ហូរប្រេង ដើម្បីធ្វើប្រេងលក់ និងទទួលបានប្រាក់ចំណេញដើម្បីចិញ្ចឹមជីវិត។
ការអនុវត្តបែបនោះ ដែលអាចកើតមានជាមូលដ្ឋានដូចជាការស្ងោរប្រេងឆៅក្នុងស្គរ ដើម្បីចម្រាញ់យកប្រេងឥន្ធនៈ ច្រើនតែបង្កជាហានិភ័យដល់ស្លាប់។

លោក Rufus Welekem ប្រធានសន្តិសុខក្នុងសហគមន៍បាននិយាយថា ឧបទ្ទវហេតុចុងក្រោយបំផុតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ (២ តុលា) នៅក្នុងសហគមន៍ Ibaa ក្នុងរដ្ឋ Rivers ។
ក្រុមបរិស្ថានក្នុងតំបន់បាននិយាយថា ប្រទេសនីហ្ស៊េរីយ៉ាបានព្យាយាមអស់ជាច្រើនឆ្នាំ ដើម្បីទប់ស្កាត់ការចម្រាញ់ប្រេងឆៅខុសច្បាប់ ប៉ុន្តែទទួលបានជោគជ័យតិចតួចណាស់ ព្រោះតែមួយផ្នែកដោយសារអ្នកដែលមានទំនាក់ទំនងជាមួយអ្នកនយោបាយមានឥទ្ធិភល និងក្រុមមន្ត្រីសន្តិសុខ មានជាប់ពាក់ព័ន្ធក្នុងករណីការចម្រាញ់ប្រេងឆៅខុសច្បាប់ទាំងនោះដែរ៕
