ជនអន្តោប្រវេសន៍ជិត ៣០០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញតាមទូកដ៏តូចមួយគ្រឿង

2023/10/04 05:17:34 pm        111

ទីភ្នាក់ងារកាកបាទក្រហម បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ក្រុមជន​អន្តោ​ប្រវេសន៍​ចំនួន​ ២៧១​នាក់ ​បានទៅដល់កោះ អ៊ែល យារ៉ូ (El Hierro) របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ (៣ តុលា)​ ដោយបានធ្វើដំណើរលើទូកដ៏តូចតែមួយគ្រឿងប៉ុណ្ណោះ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​​ នៃការមកដល់នៅលើទូកតែមួយ នៅប្រជុំកោះកាណារី របស់អេស្ប៉ាញនេះ។

អង្គការ​ផ្តល់​ជំនួយបាននិយាយថា កំណត់ត្រាពីមុនគឺមានមនុស្សចំនួនតែ២៣៤នាក់ប៉ុណ្ណោះ នៅ​ក្នុង​ការ​ឆ្លងកាត់មួយលើក ដែលបានកំណត់កាលពីឆ្នាំ២០០៨។

បុគ្គលិក​ជួយសង្គ្រោះអេស្ប៉ាញ និងសមាជិកកាកបាទក្រហម កំពុងស្វែង​រក​ជន​អន្តោ​ប្រវេសន៍​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះផ្សេងទៀត នៅឯកំពង់ផែឡា រ៉េស្ទីងហ្កា (La Restinga) នៅ​ពេល​ទូក​ដឹក​ជន​អន្តោប្រវេសន៍ដ៏តូចមួយគ្រឿងនោះបានចូលចត។

ផ្លូវ​ធ្វើ​អន្តោប្រវេសន៍អាត្លង់ទិក ជាផ្លូវមួយ​ក្នុង​ចំណោម​ខ្សែផ្លូវ​ដែល​មាន​មនុស្ស​ស្លាប់​បំផុត​ក្នុង​ពិភព​លោក ដោយជាធម្មតាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដែល​ព្យាយាម​ទៅដល់អឺរ៉ុប ជាពិសេសក្នុងរដូវក្តៅ ដោយសារ​លក្ខខណ្ឌ​អាកាស​ធាតុ​អំណោយ​ផល​ជាង​នេះ​។

ទិន្នន័យរបស់​រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថា មនុស្សចំនួន១៤.៩៧៦នាក់ បានមកដល់​ប្រជុំ​កោះ​កាណារី ចន្លោះខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ពោលគឺច្រើនជាង១៩,៨% បើធៀប​នឹង​រយៈពេល​ដូច​គ្នាកាលពីឆ្នាំមុន៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm