ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៩២៥គ្រួសារ ដែលមកពី៥៦ភូមិ ៦ឃុំ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ នៅទល់មុខសាលាស្រុកណ្តៀង។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ទទួល ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបន្តនាំយកអំណោយមនុស្សធម៌ ជូនដល់ជនចាស់ជរាឥតទីពឹងនៅតាមខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរបានចំនួន៥គ្រួសារទៀត៕







