Johor Darul Ta’Zim រកបានជ័យជំនះដំបូងនៅ AFC Champions League ក្រោយឈ្នះនៅដី BG Pathum

2023/10/04 06:23:36 pm        215

ក្លិបបាល់ទាត់យក្សរបស់ម៉ាឡេស៊ី Johor Darul Ta’Zim ទីបំផុត​រកបានជ័យជំនះ​ដំបូង​របស់​ខ្លួន​រដូវកាល​នេះ​នៅក្របខណ្ឌ AFC Champions League ក្រោយយកឈ្នះនៅទឹកដីថៃ BG Pathum United ៤-២ ក្នុងពូល I។

ជាការប្រកួតដែលមានការវាយសម្រុកគ្នាច្រើន ខណៈក្រុម​ម្ចាស់​ផ្ទះ​ថៃ​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​បាល់ ១១ ម៉ែត្ររបស់ Victor Cardozo តាំងពីនាទីទី ៥ តែ JDT ក៏វាយបក​ពី​ក្រោយ​ដោយ​រក​បាន​ ២ គ្រាប់ផ្ទួនៗ ដោយ Arif Aiman នៅនាទីទី ៦ និងមួយគ្រាប់ទៀតដោយ Bergson នាទី​ទី ១៤។

ឈានចូលវគ្គទី ២ ក្លិបបាល់ទាត់របស់ខ្សែរាជវង្សម៉ាឡេស៊ីមួយនេះក៏រកបានគ្រាប់នាំមុខបន្ថែម ៣-១ នៅនាទីទី ៥៣ ដោយ Juan Muniz តែ Victor Cardozo ដដែល​ក៏​រក​បាន​គ្រាប់​ទីពីរ​របស់​ខ្លួន​តាម​ពី​ក្រោយ​ឱ្យ BG Pathum។

យ៉ាងណាក្តីកីឡាករម៉ាឡេស៊ី Arif Hanapi ជាអ្នកធានាជ័យជំនះឱ្យ JDT នៅនាទីទី ៧៨ យក​ឈ្នះ​នៅ​ទឹកដី BG Pathum United ៤-២ ឡើងឈរលេខ ២ ក្នុងពូល I មាន ៣ ពិន្ទុខណៈ BG Pathum មិនមានពិន្ទុនៅឡើយ។

នៅក្នុងពូល I នេះដែរ Kawasaki Frontale រកបាន​ជ័យជំនះ​ទីពីរ​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ក្រុម​ភ្ញៀវ​កូរ៉េ Ulsan Hyundai ១-០ ដោយគ្រាប់បាល់របស់ Kento Tachibanada នៅនាទីទី ៨៩ ដែ​ល​ជាបីពិន្ទុទីពីរឈរលើគេក្នុងពូលមាន ៦ ពិន្ទុពេញ។

ងាកមកពូល G ក្រុមកូរ៉េ Incheon United យកឈ្នះក្រុមភ្ញៀវហ្វីលីពីន Kaya FC ៤-០ ដើម្បី​ឡើង​ឈរ​លើ​គេក្នុងពូលមាន ៦ ពិន្ទុពេញខណៈ Kaya បន្តគ្មានពិន្ទុរាប់។

Yokohama F. Marinos រកបានជ័យជំនះ​ដំបូងរបស់​ខ្លួន​ផង​ដែរ​នៅ​ក្នុង​ពូល​ក្រោយ​ឈ្នះ​នៅទឹ​ក​ដី​ចិន​ Shandong Taishan ១-០។

ក្រុមទាំងពីរមាន ៣ ពិន្ទុដូចគ្នាឆ្លងកាត់ពីរប្រកួតឈ្នះមួយចាញ់មួយ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        65
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        93
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm