ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសស៊ែរប៊ី កាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំនៃក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យ បានសម្លាប់នគរាបាលកូសូវ៉ូ កាលពីថ្ងៃទី២៤ ខែកញ្ញា។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Milan Radoicic ត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំងរយៈពេល៤៨ម៉ោង ហើយបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុងបែលហ្គ្រាដ ដោយបន្ថែមថា នគរបាល បានឆែកឆេរផ្ទះល្វែងរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់ថា គាត់ត្រូវបានចាប់ខ្លួន នៅទីណានោះទេ។
លោក Radoicic មានវ័យ៤៥ឆ្នាំ គឺជាពាណិជ្ជករម្នាក់ និងជាអតីតអ្នកនយោបាយជនជាតិភាគតិចកូសូវ៉ូ
ដ៏មានឥទ្ធិពល។
រដ្ឋអាជ្ញាធរ បាននិយាយថា លោករួមជាមួយនឹង«ជនមិនស្គាល់មុខជាច្រើន» ត្រូវបានគេសង្ស័យថា បានផលិត កាន់កាប់ និងជួញដូរអាវុធ និងសារធាតុផ្ទុះដោយគ្មានការអនុញ្ញាត ព្រមទាំងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងសុវត្ថិភាពទូទៅ។
ពួកគេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅចន្លោះខែមករា និងថ្ងៃនៃការវាយប្រហារនោះ លោក Radoicic កំពុងទិញអាវុធពីប្រទេសជិតខាងគឺ បូស្នៀ (Bosnia) ហើយបន្ទាប់មកដឹកជញ្ជូន និងរក្សាទុកអាវុធទាំងនោះនៅទីតាំងដែលមិនបានបញ្ជាក់«ក្នុងទីក្រុងកូសូវ៉ូ។
