កុមារ១២នាក់ បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ នៅមន្ទីរពេទ្យនៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បង្កឲ្យមានព្យុះនយោបាយរយៈពេលច្រើនថ្ងៃក្រោយមក។ យោងតាមមន្ត្រីមន្ទីរពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា អ្នកស្លាប់មានចំនួន២៤នាក់ នៅមន្ទីរពេទ្យរដ្ឋាភិបាល Shankarrao Chavan ក្នុងស្រុក Nanded ។

អ្នកនយោបាយគណបក្សប្រឆាំង បានចោទប្រកាន់រដ្ឋាភិបាលតំបន់ និងអាជ្ញាធរមន្ទីរពេទ្យ ពីការមិនយកចិត្តទុកដាក់កាលពីថ្ងៃអង្គារ។ កូនរបស់លោក Ramesh Chokovasadavarti បានស្លាប់នៅមន្ទីរពេទ្យ។
លោកនិយាយថា យើងត្រូវបានគេប្រាប់ថាកូនរបស់យើង មានដំបៅរលួយហើយត្រូវការវះកាត់ដើម្បីកុំឲ្យឆ្លង។ ពួកគេបានសុំការព្រមព្រៀងពីយើង ហើយយើងភ័យខ្លាចនិងបានចុះហត្ថលេខាលើពាក្យសុំការយល់ព្រម ហើយក្រោយមកសាកសពអ្នកស្លាប់ជាកូនរបស់លោក បានយកចេញមក។
ប្រធាននៅមន្ទីរពេទ្យ ពុំបានឆ្លើយតបជាមួយសារព័ត៌មានរ៉យទ័រសម្រាប់ការសុំអត្ថាធិប្បាយនោះទេលើការចោទប្រកាន់នេះ ឬការចោទប្រកាន់ប្រឆាំងពីការធ្វើប្រហែស។ ប៉ុន្តែនិយាយទៅកាន់ ទីភ្នាក់ងារសារព័ត៌មាន ANI កាលពីព្រឹកថ្ងៃអង្គារ លោកបាននិយាយថា អ្នកជំងឺពេញវ័យម្នាក់ បានស្លាប់ដោយសារមានជំងឺច្រើន រួមទាំងជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងតម្រងនោម។
រដ្ឋាភិបាលរដ្ឋ គ្រប់គ្រងដោយគណបក្សរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi និងសម្ព័ន្ធមិត្ត បានចាប់ផ្តើមការស៊ើបអង្កេតលើករណីអ្នកស្លាប់។
ភាពចលាចល បានបញ្ជាក់ពីភាពច្របូកច្របល់កាន់តែខ្លាំង នៅមន្ទីរពេទ្យរដ្ឋាភិបាល ក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោក។ ប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ប្រទេសឥណ្ឌាគ្មានការបំពាក់សម្ភារៈ និងត្រូវបានញាំញីដោយកង្វះបុគ្គលិកនិងសម្ភារៈ។
