លោក Felix៖ ការរើសកីឡាករ ផ្អែកលើសេនារីយ៉ូ ដែលត្រូវប្រើក្នុងការប្រកួតនីមួយៗ

2023/10/04 06:59:55 pm        564

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ ផ្អែកលើសេនារីយ៉ូ ដែលត្រូវប្រើក្នុងការប្រកួតនីមួយៗ ។ ការណ៍នេះ ទើបកីឡាករល្អៗមួយចំនួន មិន​ត្រូវ​បាន​កោះហៅ ដ្បិតពួកគេ នៅតែមានឱកាសជាប់ជម្រើសជាតិនាថ្ងៃអនាគត ប្រសិន​បើ​ពួក​គេ​បន្ដ​ធ្វើ​បាន​ល្អ​។

ការលើកឡើងនេះ ស្របពេលការកោះហៅកីឡាករ ២៧នាក់ ចូលរួម​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ ជាមួយក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ នាសប្ដាហ៍ក្រោយ មានប្រតិកម្មមួយចំនួន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជា​អ្នក​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់ជាតិ ។

ផ្អែកលើការប្រមូលផ្ដុំហ្វឹកហាត់ ៣លើកកន្លងមក លោកបានរកឃើញកីឡាករមួយចំនួន ដែល​មាន​គុណ​ភាព​ផ្សេង​គ្នា បន្ថែមលើធនធានកីឡាករមានស្រាប់ ដែលធ្វើឲ្យមានភាពងាយស្រួលបន្ថែមទៀត ដើម្បី​ដឹង​ពី​គុណភាព​កីឡាករ ដែលត្រូវប្រើក្នុងការប្រកួតទាំងមូលទៅថ្ងៃអនាគត ។ អ្វីដែលពិសេស ពាក់ព័ន្ធនឹង​កីឡាករ​ទាំង​អស់ បន្ទាប់ពីពាក់អាវជម្រើសជាតិ អ្វីដែលពួកគេចង់បង្ហាញ គឺសម្រាប់ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ចំពោះការកោះហៅកីឡាករលើកនេះវិញ លោក Felix បន្ថែមថា ពិតណាស់ គឺត្រៀម​ការ​ប្រកួត​ជា​មួយ​ប៉ាគីស្ថាន​។ ក្នុងនោះលោកមានកីឡាករផ្សេងគ្នា ដើម្បីត្រៀមប្រើលើជម្រើសផ្សេងគ្នា ឬក៏សេនារីយ៉ូ ដែល​អាច​កើត​ឡើងក្នុងការប្រកួត ដើម្បីអាចប្រើប្រាស់ក្នុងសេនារីយ៉ូមួយៗ ទៅតាមលក្ខណៈការប្រកួត ។ ដូច្នេះ​អ្វី​ដែល​លោកសង្ឃឹម គឺការរៀបចំបានល្អ ដើម្បីត្រៀមខ្លួនក្នុងស្ថានភាពនីមួយៗ នៃការប្រកួត ។

ទាក់ទិននឹងការអវត្តមានកីឡាករល្អៗមួយចំនួន ដែលធ្លាប់ជាប់ជម្រើសជាតិ និងកំពុង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​លីគ​វិញ លោកថា ពួកគេនៅតែមានឱកាសត្រូវបានកោះហៅពេលក្រោយ បើសិនពួកគេបន្ដធ្វើបានល្អ ដូចជា សឿត បារាំង, ផាច សុជាវីឡា, ឆេង ម៉េង, ស៊ិន កក្កដា, ប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា និង គឹម សុខយុទ្ធ ជាដើម ដែលស្ថិតក្នុងការតាមដានជាប្រចាំពីសំណាក់ក្រុមការងារគ្រូបង្វឹក ។ រីឯអ្នកចាំទី អ៊ុ វិចិត្រ ក៏មានការកោះហៅលើកមុនដែរ តែដោយសារគេបង្ហាញពីបញ្ហារបួស ទើប​មាន​ការ​សម្រេច​ចិត្ដ​អ្នក​ចាំទី ៣នាក់ផ្សេង ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែល បានសង្កត់ធ្ងន់ លើការកោះហៅកីឡាករ គឺ​ផ្ដោត​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​គូប្រកួត ដោយលោកបានលើកឧទាហរណ៍ ពាក់ព័ន្ធនឹងការប្រកួតស្មើក្រុមហុងកុង ក្នុង​ជំនួប​មិត្តភាពកាលពីថ្មីៗ ។ លោកថា ហុងកុងមានកម្រិតលើកម្ពុជា ៣-៤ដង តែការប្រមូលផ្ដុំលើកមុន កីឡាករ​កម្ពុជា​ធ្វើ​បានល្អ ។ ចំណែកប៉ាគីស្ថាន ក៏ដូចគ្នា ដ្បិតចំណាត់ថ្នាក់ពិភពលោកពួកគេទាបជាងកម្ពុជា តែ​ពួក​គេ​ គឺជាក្រុមខ្លាំង និងសម្បូរដោយកីឡាករល្អៗ ពិសេសនៅពេលប្រកួតក្រៅដី ដែល​អាច​នឹង​មាន​សម្ពាធ​ខ្លាំង​ពី​អ្នក​គាំទ្រ បន្ទាប់ពីពួកគេខកខានរៀបចំការប្រកួតក្នុងដីអស់ពេលជាយូរ ។

នេះគឺជាចំណុចសំខាន់មួយ ដែលលោកត្រូវការកីឡាករមានគុណភាពផ្សេងគ្នា ពោល​អ្វី​ដែល​ក្រុម​ការងារ​គ្រូ​ជម្រើស​ជាតិ​អាចធ្វើបាន គឺជាក្រុមមួយ ដែលចំណាយពេលជាមួយការវិភាគគូប្រកួត និងការបង្ហាញ​របស់​គូ​ប្រកួតជាដើម សម្រាប់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការជ្រើសរើសកីឡាករ ហើយរៀប​ចំ​ក្រុម​សម្រាប់​ត្រៀម​ការ​ប្រកួត​នោះ ។ លោក Felix Dalmas បន្ថែម ។

សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះបឋមកីឡាករ ២៧នាក់ ក្រុមជម្រើសជាតិកម្ពុជា បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ដែលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងជើងទី១ នាថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរទៅប្រកួតជើងទី២ នៅទឹកដីប៉ាគីស្ថានវិញ នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm