ប៉ាគីស្ថាន ៖ រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឱ្យក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថាន ដែលគ្មានការអនុញ្ញាតទាំងអស់ ប្រមាណជា១,៧លាននាក់ ឱ្យចាកចេញពីប្រទេសនេះ នៅត្រឹមខែវិច្ឆិកា។
ការកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅតាមព្រំដែននៃប្រទេសទាំងពីរក្នុងឆ្នាំនេះ បានធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង ជាពិសេសនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានមើលឃើញការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជាបន្តបន្ទាប់។
ប្រទេសប៉ាគីស្ថាន បានស្តីបន្ទោសការវាយប្រហារឆ្លងកាត់ព្រំដែន លើប្រតិបត្តិការដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ដោយជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយក្រុមតាលីបង់ របស់អាហ្វហ្គានីស្ថាន។ ប៉ុន្តែសកម្មភាពទាំងនោះបានជំរុញឱ្យមានការអាក់អន់ចិត្តនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ដែលកាលពីថ្ងៃអង្គារ (៣ តុលា) បានប្រកាសពីការបង្ក្រាបលើជនអន្តោប្រវេសន៍ «ខុសច្បាប់»។
ជនជាតិអាហ្វហ្គានីស្ថានប្រហែល១,៣លាននាក់ ត្រូវបានចុះឈ្មោះជាជនភៀសខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលមនុស្សជាង៨៨០.០០០នាក់ផ្សេងទៀត បានទទួលសិទ្ធិស្របច្បាប់ដើម្បីបន្តរស់នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន លោក Sarfraz Bugti បានអះអាងកាលពីថ្ងៃអង្គារថា ជនជាតិអាហ្វហ្គានីស្ថាន១,៧នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងប្រទេស «ដោយខុសច្បាប់» ដែលជាការយោងជាក់ស្តែងចំពោះអ្នកដែលមិនទាន់ទទួលបានសិទ្ធិជាជនភៀសខ្លួនស្របច្បាប់នៅក្នុងប្រទេសប៉ាគីស្ថាន៕

