អាល្លឺម៉ង់ ៖ ការតវ៉ាមួយបានកើតឡើងនៅមុខមូលដ្ឋានយោធារបស់សម្ព័ន្ធយោធាណាតូ នៅប្រទេសអាល្លឺម៉ង់ភាគនិរតី ជាទិវារួបរួមអាល្លឺម៉ង់ ប្រឆាំងការបញ្ឆេះភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន របស់សម្ព័ន្ធមិត្តយោធា។
ក្រុមបាតុករ បានបង្ហាញការប្រឆាំងរបស់ពួកគេចំពោះគោលនយោបាយប្រឈមមុខដោយយោធារបស់NATO និងបានជំរុញឲ្យសម្ព័ន្ធយោធានេះបញ្ឈប់ការចូលរួមក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ពួកគេក៏បានតវ៉ាប្រឆាំងការប្រើប្រាស់ប្រយោជន៍យោធានៅអឺរ៉ុប និងការពង្រីកខ្លួនទៅភាគខាងកើតរបស់ខម្ព័ន្ធយោធាណាតូ។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង សម្ព័ន្ធយោធាណាតូ បានពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួន។ កាលពីខែមិថុនា ឆ្នាំនេះ ប្លុកនេះ បានធ្វើសមយុទ្ធដាក់ពង្រាយកងកម្លាំងទ័ពអាកាសទ្រង់ទ្រាយធំមិនធ្លាប់មាន មានឈ្មោះថា«អ្នកការពារដែនអាកាស ២៣» ដោយមជ្ឈមណ្ឌលទីបញ្ជាការ ត្រូវបានបង្កើតឡើងនៅទីក្រុង Kalkar ប្រទេសអាល្លឺម៉ង់។ អ្នកតវ៉ាមានការព្រួយបារម្ភថា វត្តមានយោធារបស់សម្ព័ន្ធណាតូ ក្នុងទីក្រុង Kalkar អាចនាំទៅរកការជាប់ពាក់ព័ន្ធរបស់ទីក្រុងនេះ នៅក្នុងជម្លោះ។
ការតវ៉ាជាច្រើន បានផ្ទុះឡើងនៅក្នុងទីក្រុងនានាដូចជា ទីក្រុងប៊ែឡាំង ហាំប៊ឺក និងទីក្រុងដ្រេសដេន នៅថ្ងៃតែមួយ ប្រឆាំងការចូលរួមរបស់សម្ព័ន្ធយោធាណាតូ ក្នុងភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន ដោយជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់បញ្ឈប់ការផ្តល់អាវុធដល់អ៊ុយក្រែន។

