ក្រសួងអប់រំរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យ ក្នុងទិវាគ្រូបង្រៀន២០២៣

2023/10/04 10:17:04 pm        197

ភ្នំពេញ ៖ កម្មវិធីប្រឡងប្រណាំង តែងនិពន្ធពានរង្វាន់ «សម្ដេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យ ពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ» ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា នាឆ្នាំ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព» ត្រូវបានរកឃើញម្ចាស់ជយលាភីហើយ។

​យោងតាមផេកហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពីការរកឃើញម្ចាស់ជ័យលាភីលេខ១ដល់លេខ៣ ហើយបន្ទាប់ពីមានបេក្ខជន និងបេក្ខនារីជាច្រើននាក់បានចូលរួមការប្រឡង ប្រណាំងតែងនិពន្ធដើម្បីយកពានរង្វាន់ «សម្ដេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យ ពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ» ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព"ឲ»។

បើតាមក្រសួងអប់រំ ជ័យលាភី ផ្នែកខាងតែងនិពន្ធ លេខ១ បានទៅលើបេក្ខជន វង្ស សុភាជ ជាគ្រូបង្រៀនមកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង។ ជ័យលាភីលេខ២ បេក្ខជន ប៉េង សំរិទ្ធ ជាគ្រូបង្រៀនមកពីវិទ្យាល័យគូប ខេត្តបន្ទាយមានជ័យ។ រីឯជ័យលាភីលេខ ៣ បានទៅបេក្ខជន សុខ រិទ្ធី ជាគ្រូបង្រៀនមកពីវិទ្យាល័យស្រែកាច់ ខេត្តកំពង់ ឆ្នាំង។

 រីឯការប្រគួតផ្នែកស្មូតកំណាព្យវិញម្ចាស់ជ័យ លាភីលេខ១ បានទៅលើបេក្ខនារី ផាង ពិសី ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាវត្ដថ្មី ខេត្ដកណ្ដាល។ ជ័យលាភីលេខ២ បានទៅលើបេក្ខនារី សេង សោភា ជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ ដំបង។ រីឯជ័យលាភីលេខ៣ នារី សារិទ្ធ ដាវៀន ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាស្វាយជោ ខេត្តព្រៃវែង។

 សូមជម្រាបជូនថា ក្រសួងអប់រំតែងតែរៀបចំការប្រារព្ធទិវាដឹងគុណគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី៥តុលា ក្រោមប្រធានបទផ្សេងៗគ្មា។ ចំពោះកម្មវិធីប្រឡងប្រណាំងដើម្បីយកពានរង្វាន់នេះ គឺស្របទៅនឹងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះ បណ្ដាលដើម្បីផ្ទេរនូវតម្លៃព្រមទាំងទូន្មានឱ្យសិស្សានុ សិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕ អត្ថបទ៖ សុភារម្យ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm