ហ្ស៊ីមបាបវ៉េ ៖ អាជ្ញាធរប្រទេសហ្ស៊ីមបាបវ៉េ អាចទាញយកសាកសពបានតែម្នាក់ប៉ុណ្ណោះ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) អំឡុងប្រតិបត្តិការ ដែលកំពុងធ្វើបន្ត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ដែលជាប់នៅក្នុងអណ្តូងរ៉ែ ដែលបានបាក់។
ការបាក់អណ្តូងរ៉ែនេះ បានកើតឡើងនៅតំបន់ Chegutu ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Harare កាលពីថ្ងៃសុក្រ (ទី២៩ ខែកញ្ញា)។ ជាច្រើនថ្ងៃកន្លងទៅ សមាជិកគ្រួសាររាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅកន្លែងអណ្ដូងរ៉ែនេះ។
សម្រាប់មនុស្សជាច្រើន ការទាញយកសពបានតែម្នាក់បែបនេះ បានធ្វើឲ្យពួកគេមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើមនុស្សជាទីស្រលាញ់របស់ពួកគេ នឹងត្រូវសង្គ្រោះបាន ឬអត់៕

