អាមេរិក ៖ ស្ត្រីម្នាក់នៅទីក្រុង Chicago សហរដ្ឋអាមេរិក អាចនឹងត្រូវបានឃើញឈ្មោះរបស់គាត់នៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ក្នុងនាមជាអ្នកលោតពីលើអាកាស ដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។
លោកយាយ Dorothy Hoffner វ័យ ១០៤ឆ្នាំ បានទុកឧបករណ៍ជួយទប់ឲ្យគាត់ដើរមួយឡែកសិន ខណៈដែលគាត់បានលោតបន្តគ្នាពីលើយន្តហោះ ក្នុងរយៈកម្ពស់ ១៣.៥០០ហ្វីត (ប្រមាណជា ៤១១៤,៨ម៉ែត្រ) កាលពីថ្ងៃអាទិត្យ (ទី១ ខែតុលា) នៅឯកន្លែងលោត Skydive Chicago ក្នុងទីក្រុង Ottawa រដ្ឋ Illinois ។
លោកយាយ Hoffner បាននិយាយថា៖ «វាពិតជាការទទួលបាននូវអារម្មណ៍អស្ចារ្យមួយ ដែលអ្នកមានអារម្មណ៍ថា ផែនដីនៅពីក្រោមអ្នក។ នៅពេលដែលអ្នកមានអារម្មណ៍ល្អ អ្នកអាចធ្វើរឿងទាំងនេះបាន។ ពេលខ្លះអ្នកមានអារម្មណ៍ភ័យខ្លាច ឬភ័យខ្លាចក្នុងការធ្វើរឿងនេះ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ល្អ កុំអល់អែក ចូរធ្វើរឿងនេះចុះ»។
នៅពេលដែលជើងរបស់គាត់ ត្រឡប់មកជាន់ផ្ទៃដីវិញ លោកយាយ Hoffner ទទួលបានសំឡេងទះដៃអបអរយ៉ាងកងរំពង ទាំងសូម្បីតែរូបគាត់ ដែលមានវ័យដល់ទៅរយឆ្នាំនោះ មិនយល់ពីអ្វីដែលជារឿងច្របូកច្របល់ពាក់ព័ន្ធនឹងការធ្វើរបស់គាត់នោះឡើយ៕

