ថៃ ៖ នៅថ្ងៃពុធនេះ ក្រុមភ្ញៀវទេសចរនៅទីក្រុងបាងកក បានបង្ហាញការតក់ស្លុតរបស់ពួកគេចំពោះឧបទ្ទេវហេតុបាញ់ប្រហារសម្លាប់មនុស្ស ២នាក់ ដែលបានកើតឡើងនៅផ្សារទំនើបដ៏ប្រណីតមួយកន្លែង ស្ថិតនៅរដ្ឋធានីប្រទេសថៃមួយនេះ កាលពីរយៈពេល ១ថ្ងៃមុន គឺជាអំពើហិង្សាអាវុធដ៏គួរចាប់អារម្មណ៍ចុងក្រោយគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ធ្វើឲ្យអង្រួនប្រទេសមួយនេះ ។
លោក Dong Peijian គឺជាភ្ញៀវទេសចរចិនមួយរូបនិយាយថា ឧប្បត្តិហេតុបែបនេះ គឺជាព័ត៌មានធំដ៏នៅក្នុងប្រទេសកំណើតរបស់លោក ។ លោកបន្តថា ឧបទ្ទេវហេតុបាញ់ប្រហារ នឹងអាចធ្វើឲ្យក្រុមភ្ញៀវទេសចរចិន សំឡឹងរកមើលកន្លែងផ្សេងទៀត សម្រាប់គោលដៅវិស្សមកាលបន្ទាប់របស់ពួកគេ ។
ហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប Siam Paragon កាលពីថ្ងៃអង្គារ បានកើតមានឡើង ស្របពេលដែលនាយករដ្ឋមន្រ្តីថ្មីថៃលោក Srettha Thavisin ព្យាយាមពង្រឹងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយជួយលើកស្ទួយប្រទេសសេដ្ឋកិច្ចធំបំផុតទី ២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលយឺតយ៉ាវក្នុងការងើបពីការរីករាលដាលឆ្លងជំងឺ COVID-19 ។
ថ្លែងទៅកាន់សារព័ត៌មាន អំឡុងដំណើររបស់លោកនៅផ្សារទំនើប Siam Paragon នាថ្ងៃពុធនេះ លោក Srettha និយាយថា រដ្ឋាភិបាលរបស់លោកត្រូវការរឹតបន្តឹងខ្លាំងជាងនេះលើយុវជនកុំឲ្យធ្វើរឿងគ្រោះថ្នាក់ទាំងអស់នេះ ។
ក្រុមនគរបាល បានចាប់ខ្លួនយុវជនសង្ស័យម្នាក់ ដែលបានសម្លាប់ជនបរទេស ២នាក់ ម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីមីយ៉ាន់ម៉ា ហើយនិងបានធ្វើឲ្យមនុស្ស ៥នាក់ផ្សេងទៀត រងរបួស ៕

