អាមេរិក ៖ ភពព្រះចន្ទ ឬឋានព្រះចន្ទ ទំនងជាបើកចំហសម្រាប់អាជីវកម្ម ដោយនៅរដូវស្លឹកឈើជ្រុះនេះ ក្រុមហ៊ុនអវកាសមួយនៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក សង្ឃឹមថា នឹងសម្រេចបាននូវការចុះចតយានអវកាសពាណិជ្ជកម្មលើកដំបូងលើភពនេះ។
ក្រុមហ៊ុន Intuitive Machines បានបង្ហាញយានចុះចតនៅភពព្រះចន្ទ Nova-C របស់ខ្លួន នៅថ្ងៃពុធ (ទី៣ ខែតុលា) នេះ មុនពេលយានអវកាសទម្ងន់ ២,២តោន និងប្រវែង ១៤ហ្វីត (ជាង ៤ម៉ែត្រ) ត្រូវបានបញ្ជូនទៅកាន់រដ្ឋ Florida ជាកន្លែងដែលយាននេះនឹងត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA នៅលើយានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX យ៉ាងឆាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា។
យានចុះចត នៅលើភពព្រះចន្ទនេះ ត្រូវបានបំពាក់ដោយឧបករណ៍ផ្សេងៗរបស់អង្គការណាសា ក្នុងនោះរួមមានទាំងកាមេរ៉ា និងឡាស៊ែរ ដែលនឹងប្រមូលទិន្នន័យ រួមទាំងរបៀបដែលផ្ទៃរបស់ឋានព្រះចន្ទ មានអន្តរកម្មជាមួយនឹងបណ្ដុះយានចម្លងរបស់យានអវកាស។ លោក Tim Crain ប្រធានផ្នែកបច្ចេកវិទ្យារបស់ ក្រុមហ៊ុន Intuitive Machines បាននិយាយថា ការធ្វើដំណើរនេះ នឹងមានគោលដៅតែមួយ ដោយសារបបញ្ហាអាកាសធាតុក្នុងលំហ៕

