ក្រចេះ៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែតុលា នេះ ខេត្ត ក្រចេះ បានរងផលប៉ះពាល់ពីគ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះប៉ះពាល់ពលរដ្ឋចំនួន ១.៦១០គ្រួសារ និងប៉ះពាល់ផ្ទះចំនួន២៧៩ខ្នង សាលារៀន ០៤កន្លែង ។ វិស័យកសិកម្ម បានប៉ះពាល់ ស្រូវសន្ទូង និងស្រូវពង្រោះ ចំនួនជាង១០០០ហិកតា ផ្ទៃដីខូចខាតជាង៨៧០ហិកតា លទ្ធភាពស្ដារឡើង ។ វិស័យហេដ្ឋរចនាសម្ព័ន្ធ បានធ្វើឲ្យលិចផ្លូវលំ ផ្លូវបេតុង មួយចំនួន លិចស្ពានបេឡេត៍/ឈើ ចំនួន ០៨កន្លែង និងលូកាត់ផ្លូវ ចំនួន៣០កន្លែង ។ ប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព ដោយលិចទំនប់ ចំនួន៥២កន្លែង ៕ អត្ថបទ៖ សេង ម័រ








