គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពាវនាវឱ្យរួមគ្នាធ្វើការងារកាន់តែខ្លាំងលើបញ្ហាគ្រោះមហន្តរាយ

2023/10/04 11:01:45 pm        92

ភ្នំពេញ ៖អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញដល់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី និងត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយជាការងារសមម្រាប់ទាំងអស់គ្នា។

​ការអំពាវនាវបែបនេះ នៅពេលអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្តីពីការប្រកាសព័ត៌មានឱ្យដឹង មុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា (EW4ALL)» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀង អាហារពិភពលោក និងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ជាច្រើនទៀត នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគាត្រា នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣នេះ។

 ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពលើការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ប្រជាពលរដ្ឋ និងការប្រកាន់យកនូវវិធីសាស្រ្ត «សង្គមទាំងមូល» ដែលពាក់ព័ន្ធនឹងភាគីទាំងអស់ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន ដែលអាចពង្រឹងនិងនិរន្តរភាពសេវាកម្មប្រកាសព័ត៌មានឱ្យដឹងមុនបានប្រសើរជាងមុន។ 

លោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាសំខាន់នៃប្រព័ន្ធព្រមានជាមុននៅកម្ពុជា និងនាំមកនូវសន្ទុះរួមគ្នាអនុវត្តការងារក្នុងការការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងហានិភ័យផ្សេងៗទៀត។

សូមជម្រាបថាប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុកជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការចូល រួមចំណែកដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិដែលផ្តល់ផលចំណេញដល់ការវិនិយោគ។ ប្រជាពលរដ្ឋកម្ពុជាក៏អាចបានសារជាដំណឹងជាមុនឬប្រជាពលរដ្ឋក៏អាចផ្តល់ជាដំណឹង ដល់ស្ថាប័នបានដឹងពីបញ្ហាគ្រោះមហន្តរាយដើម្បីជួយសង្គ្រោះបានទាន់ពេលតាមរយៈប្រពន្ធ័ទំនាក់ទំនងដោយមិនគិតថ្លៃសេវា ២៤ម៉ោង គឺលេខ១២៩៤ ផងដែរ៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm