
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា និស្សិតជាង១០០នាក់នៅវិទ្យាស្ថានអប់រំផ្នែករូបវិទ្យាដំណើរការដោយរដ្ឋ បានធ្លាក់ខ្លួនឈឺដោយសារតែពុលអាហារ និងបានចូលមន្ទីរពេទ្យនៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌាភាគកណ្តាល។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវិទ្យាស្ថានជាតិ Lakshmibai អប់រំផ្នែករូបវិទ្យា ក្នុងទីក្រុង Gwalior ចម្ងាយប្រមាណ ៤៣២គីឡូម៉ែត្រភាគខាងជើងទីក្រុង Bhopal រដ្ឋធានី Madhya Pradesh ។
និស្សិតទាំងនេះ មានអាយុចន្លោះពី១៨ ដល់២៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលភ្លាម បន្ទាប់ពីពួកគេបានត្អូញត្អែរចង់ក្អួតចង្អោរ ឈឺពោះ និងក្អួត។
យោងតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យ បានឲ្យដឹងថា មានតែនិស្សិតម្នាក់ប៉ុណ្ណោះត្រូវបានដាក់ឧបករណ៍ជំនួយការដកដង្ហើមដោយមានស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកនៅសល់ផ្សេងទៀតមានស្ថិរភាព។
នគរបាលបានចុះបញ្ជីករណីនេះ និងធ្វើការស៊ើបអង្កេតពីឧបទ្ទវហេតុ។