ក្រសួងសុខាភិបាល​ ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ឲ្យ​កាន់តែ​លឿន​ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

2021/06/02 01:10:11 pm        264

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​កាន់តែ​លឿន កាន់តែ​ល្អ ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ​។ នេះ​បើ​យោង​តាម​ការ​បញ្ជា​ក់​រប​ស់ ឯកឧត្តម​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត សាធារណ​រដ្ឋ​កូរ៉េ​ ប្រចាំ​កម្ពុជា​ និង​ទទួល​អំណោយ ឧបករណ៍​បរិក្ខារ​វេ​ជ្ជ​សាស្ត្រ ​នា​កាលពី​ល្ងាច​ថ្ងៃទី​១ ​ខែមិថុនា ឆ្នាំ​២០២១​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​លើកឡើងថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត បាន​ដាក់​ចេញ​ពាក្យស្លោក គឺ​៣​ការពារ ៣​កុំ​។ កាលណា​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តន៍​ទាំង​អស់គ្នា ៣​ការពារ ៣​កុំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​បាន​ចំនួន​ច្រើន យើង​សង្ឃឹមថា ​នឹង​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ​និង​ឈាន​ទៅ​បន្តិច​ម្តងៗ ​ដើម្បី​រក្សា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ​ឯកឧត្តម ​លើកឡើងថា បញ្ហា​មួយទៀត​នោះ ​ប្រទេសជិតខាង​កម្ពុជា (​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​) ​កំពុង​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បាន​ចល័ត​ចូល​មក​ប្រទេស​កំណើត​វិញ​។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ថែទាំ​ប្រជាពលរដ្ឋ ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​អោយ​បាន​ត្រឹមត្រូវ​ ហើយ​ឲ្យ​ប្រាកដថា​ បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំងឺឆ្លង​នេះ​ អាច​ទទួល​បាន​ការ​ព្យាបាល​ក្នុង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ។

សូម​រំលឹក​ផងដែរ​ថា ​បើ​យោង​តាម​សារ​សំឡេង​ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ថ្លែងថា ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ផែនការ នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំនួន​១០​លាន​នាក់ យ៉ាង​យូរបំផុត ​នៅ​ដើមឆ្នាំ​២០២២ ​និង​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ​ឲ្យ​បាន​តាម​ផែនការ​ដែល​បាន​កំណត់​។ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​កូ​វីដ​-១៩ ​មកដល់ ជា​បន្តបន្ទាប់ ហើយ​នៅក្នុង​ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​វ៉ាក់សាំង​កូ​វីដ-​១៩​ ចំនួន៤​លាន ៥​សែន​ដូ​ស​បន្ថែម​ទៀត​នឹង​មកដល់​ប្រទេស​កម្ពុជា​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm