
អគ្គិភ័យបានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ នៅទីតាំងស្តុកកាកសំណល់ ដែលពេញទៅដោយផ្លាស្ទីក នៅក្នុងទីក្រុង Osijek ប្រទេសក្រូអាតភាគខាងកើត។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុទប់ស្កាត់អណ្តាតភ្លើង ប៉ុន្តែផ្លាស្ទីកដែលកំពុងឆេះ ពួកគេបានព្យាយាមធ្វើឲ្យអណ្តាតភ្លើងស្ថិតក្រោមការគ្រប់គ្រង ហើយពពកផ្សែងអាចត្រូវបានគេមើលឃើញរញ្ជួយហុយឡើង។
អង្គភាពនាយកដ្ឋានការពារស៊ីវិលប្រទេសក្រូអាត បានព្រមានដល់ពលរដ្ឋឲ្យបិទបង្អួច និងកុំចាកចេញពីលំនៅឋាន ដោយសារតែភាពអាចកើតមានឧស្ម័នពុលនៅក្នុងផ្សែង។