ចិន៖ សារព័ត៌មានផ្លូវការស៊ីនហួរបស់ចិនបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ប្រទេសនេះតែត្រូវបង្កើនវិធីសាស្ត្រដែលនឹងប្រាប់ ពីរៀងរ៉ាវរបស់ខ្លួនឯងទៅកាន់ទស្សនិកជនទូទាំងពិភពលោក ខណៈដែលខ្លួនព្យាយាមផ្សព្វផ្សាយសំឡេងរបស់ជាអន្តរជាតិ ដែលនឹងឆ្លុះបញ្ចាំងពីឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិ។
ថ្លែងនៅក្នុងកិច្ចប្រជុំសិក្សារបស់បក្សកុំម្មុយនីស លោក Xi បាននិយាយថា វាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសចិនក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន លើការផ្សព្វផ្សាយសាររបស់ខ្លួននៅទូទាំងពិភពលោក ដើម្បីបង្ហាញពីលក្ខណៈវិមាត្រ និងគ្រប់ជ្រុងជ្រោយពិតប្រាកដចំនួន។ សារព័ត៌មានស៊ីនហួបានដកស្រង់សម្ដីរបស់លោកប្រធានាធិបតី Xi Jinping ប្រទេសចិនចាំបាច់ត្រូវបង្កើនសំឡេងជាអន្តរជាតិ ដើម្បីឲ្យស្របនឹងកម្លាំងជាតិ និងឋានៈសកលរបស់ខ្លួន។ ប្រទេសចិនក៏ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឃោសនា ដើម្បីជួយឲ្យបរទេសយល់ពីបក្សកុំម្មុយនីសចិន និងវិធីដែលខ្លួនតស៊ូដើម្បីសេចក្ដីសុខក្សេមក្សាន្ត សម្រាប់ប្រជាពលរដ្ឋចិន។ អ្នកសារព័ត៌មានចិនមួយចំនួន ដែលកំពុងបម្រើឲ្យអង្គភាពសារព័ត៌មានសហរដ្ឋអាមេរិក ត្រូវបានបណ្ដេញចេញពីប្រទេសកាលពីឆ្នាំមុន ខណៈដែលទំនាក់ទំនងរវាងមហាអំណាចទាំង២ បានធ្លាក់ចុះដុនដាប៕
អត្ថបទ៖ សុខមាន