នៅកណ្តាលជ្រលងភ្នំហ្សកដានី គ្រូបង្រៀនចូលនិវត្តន៍ប៉ាឡេស្ទីនមួយរូប គឺលោក Abu Akram Nojoom បានផ្លាស់ប្តូរសំពត់តង់របស់លោកទៅជាថ្នាក់រៀនជាច្រើនប្រភេទ ។
ក្រោយចូលនិវត្តន៍ពីអាជីពរយៈពេល ៣២ឆ្នាំក្នុងវិស័យអប់រំ លោក Abu Akram បានសម្រេចចិត្តបង្កើតការទាក់ទាញភ្ញៀវទេសចរ ជាទីដែលលោកអាចចែករំលែកទំនៀមទម្លាប់ Abu Akram ជាមួយនឹងភ្ញៀវមកពីជុំវិញពិភពលោក ។
ស្ថិតនៅតំបន់ Wadi Qelt គឺជាតំបន់មួយដែលមានវត្តអារាម បុរាណស្ថាន និងទឹកធ្លាក់ធម្មជាតិ សំពត់តង់របស់លោក Abu Akram បានក្លាយជាស្ពានចម្លងរឿងអតីតកាលនៃវប្បធម៌ Bedouin ។
ស្ថាបនិកបង្កើតគម្រោង'Bedouin Lifestyle' វ័យ ៧៣ឆ្នាំម្នាក់នេះ និយាយថា លោកចង់ណែនាំមនុស្សជំនាន់ក្រោយមកផ្ទះមួយនេះ ដែលជាផ្ទះបុព្វបុរសរបស់ពួកយើង ។
ភ្ញៀវដែលមកដល់សំពត់តង់របស់លោក Abu Akram ពួកគេបានរៀនសូត្រពីវប្បធម៌ប្រពៃណី Bedouins នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ៕