ការរញ្ជួយដីពីរលើក បានធ្វើឲ្យរង្គើរ ហាងជាច្រើន និងបានធ្វើឲ្យខូចខាត សាលារៀនមួយកន្លែង និងផ្ទះជាច្រើនខ្នងនៅភាគខាងលិចប្រទេសនេប៉ាល់ កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យមនុស្ស១៧នាក់
រងរបួស។
ការរញ្ជួយលើកទីមួយមានកម្រិត៦,៣រ៉ិកទ័រ និងលើកទពីរមានកម្រិត៥,៣រ៉ិកទ័រ ប្រហែលជាកន្លះម៉ោងក្រោយមក ក្នុងស្រុកបាចហាំង (Bajhang) ដែលមានព្រំដែនជាប់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ដោយបានធ្វើឲ្យរំលំលំនៅឋានជាច្រើនខ្នង និងមនុស្សយ៉ាងហោចណាស់១៦នាក់ រងរបួស ព្រមទាំងធ្វើឲ្យមានបំណាក់ដី និងកាត់ផ្តាច់ផ្លូវធំមួយខ្សែផងដែរ។
អាជ្ញាធរមូលដ្ឋាន បាននិយាយថា ស្រ្ដីម្នាក់ត្រូវគេរាយការមកថា បានស្លាប់បន្ទាប់ពីត្រូវាបានទាញយកទៅដោយបំណាក់ដី ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ។
នេប៉ាល់ជាប្រទេសសំបូរទៅដោយភ្នំ ដែលបានជួបប្រទះគ្រោះរញ្ជួយដីប្រចាំ កំពុងស្ថិតនៅក្នុងការសាងសង់ឡើងវិញនៅឡើយបន្ទាប់ពីមានការរញ្ជួយដីធំពីរលើកក្នុងឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្សជិត៩.០០០នាក់ និងបានបំផ្លាញផ្នែកទាំងមូលនៃក្រុងតូចធំជាច្រើន នៅតាមវត្តអារាមនានា ដែលមានអាយុកាលជាច្រើនសតវត្សន៍មកនោះ៕